ពលរដ្ឋ​៥០​គ្រួសារ​ប្រឈម​​​នឹង​ការ​បណ្តេញ​ចេញ​ពី​ផ្លូវ​ដែក

ជន ស្រីណុច និង អ៊ឹង ប៊ុនថន VOD ថ្ងៃទី១៨ កក្កដា​ ២០១២

ប្រជា​​​ពល​រដ្ឋ​​​ប្រមាណ​​​ជា​​​៥០​​​គ្រួសារ​​ត្រូវ​ប្រឈម​​នឹង​បណ្តេញ​​ចេ​ញ​​ពី​​ផ្លូវ​​ដែក​ ​​ស្ថិត​​នៅ​​​សង្កាត់​​ប៉ោ​យ​​ប៉ែត​​ ​ខេត្តប​ន្ទាយ​មាន​ជ័យ​​ ដែល​​អាជ្ញា​​ធរ​​បាន​​ដាក់​​ឱសាន​​វាទ​​​ ឲ្យ​ចាប់​ផ្តើម​​រុះ​រើ​​ពី​ថ្ងៃ​ទី​១៦​​ខែ​​កក្កដា​នេះ​ និង​​ត្រូវ​ឲ្យ​រួច​រាល់​ក្នុង​​រយៈ​ពេល​ត្រឹម​​តែ​​១០​​ថ្ងៃ​ខាង​មុខ​ ដោយ​​មិន​មាន​​សំណង​សម​រម្យ​ឡើយ​ ​។​

តំណាង​​ពល​រដ្ឋ​​ម្នាក់​​ឈ្មោះ​​ គង់​ ផល្លី​​ បាន​​ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​​ថា​​​​​ អាជ្ញា​​ធរ​​បាន​​ស្រែក​​គំរាម​​​ឲ្យ​​ប្រជា​ព​ល​រដ្ឋ​​​ដែល​​រស់​​នៅ​​លើ​​ផ្លូវ​​ដែក​​ទាំង​​អស់​​ឆាប់​​​ចេញ​​ជា​​ប្រញាប់​ ដោយ​មិន​​មាន​​សំណង​​សម​រម្យ​​ទេ​។ ពលរដ្ឋ​​រូប​​នេះ​​​​បន្ត​ថា​​ មិន​​មាន​​ពល​រដ្ឋ​​ណា​​ម្នាក់​​សុខ​​ចិត្ត​​ឡើយ​​ ព្រោះ​សំណង​​ដែល​​​ឲ្យ​​នោះ​​គឺ​មួយ​​​​គ្រួសា​រ​​ខ្លះ​ឲ្យ​​​ត្រឹម​​តែ​​១០​ដុល្លារ​​ប៉ុណ្ណោះ​ ហើយ​ព​ល​រដ្ឋ​​​ទាំង​​អ​ស់​​នៅ​​តែ​​ទាម​ទារ​​​​ឲ្យ​​សាលា​​ក្រុង​​​ប៉ោយ​ប៉ែត​គោរព​​​​តាម​​​គោល​​នយោ​​បា​យ​​ ធនា​គារ​​អភិវឌ្ឍន៍​​អាស៊ី​​ADB​ ៖” ​

មន្រ្តី​​​អង្គការ​​​សម​​ធ​ម៌​​​ក​ម្ពុជា​​​​ លោក​ ​​អៀង​​ ​វុទ្ធី​​ ​​​ថ្លែង​​​ថា​ ​​​ករណី​​បណ្តេញ​​​ពល​រដ្ឋ​​​ចេញ​​​នេះ​​លោក​​​ថា​​ ​មិ​ន​​មែន​​​ខុស​ច្បាប់​​ទេ​​តែ​​លោក​សុំ​​ឲ្យ​​រាជ​រដ្ឋា​ភិបា​ល​ ​ពិនិត្យ​​ឡើង​​វិញ​​ដើម្បី​​ផ្តល់​​ជា​​សំណង​​​ឲ្យ​​បា​ន​​សម​រម្យ​​ជា​មុន​សិន ​៖”

អភិ​បាល​ខេត្ត​បន្ទាយ​​មាន​ជ័យ​លោក​ អ៊ុង ​អឿន​ មាន​​ប្រសាសន៍​ថា ​រដ្ឋា​ភិបាល​​បាន​​ចំណាយ​លុយ​​ប្រមាណ​១,៥លាន​ដុល្លារ​ សម្រាប់​ជា​ថ្នូរ​នឹង​​ការ​​ជម្លៀស​​ពល​រដ្ឋ​​ទាំង​នោះ​។​តែ​ទទួល​ស្គាល់​ថា ​គ្រួសារ​ពលរដ្ឋ​ខ្លះ ​បាន​សំណង​តិច​តួច​ដែរ​៖”

ការិយា​​ល័យ​​សម្រប​សម្រួល​​​​របស់​ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី ​ADB ​ធ្លាប់​​​បាន​​ចេញ​​សេច​ក្តី​​ប្រកាស​​ថា​​​នឹង​​មិន​​មាន​​​ការ​​បណ្តេញ​​​ប្រជា​​ពល​រដ្ឋ​ចេញ​ទាំង​​បង្ខំ​នោះ​​ទេ​​ តែ​​បើ​​ដេញ​​ត្រូវ​​មាន​​សំណង​​សមរម្យ​​​ជួន​​​ប្រជា​​ពល​​រដ្ឋ​​ ​។ ​​ គួរ​បញ្ជាក់​​ថា ​ផ្លូវ​ដែក​នោះ​​​​​គឺ​សាង​សង់​​ពី​​​ភ្នំពេញ​​ទៅ​​​ប៉ោយ​ប៉ែត ​និង​​ពី​​ភ្នំពេញ​​​ទៅ​​ក្រុង​​ព្រះ​​សីហនុ​ ​មាន​​ប្រវែង​សរុប​​​៦០០​គីឡូ​​ម៉ែត​៕