ការបិទបាំងការពិតស្តីពីការតាំងទីលំនៅថ្មីនៃគម្រោងផ្លូវរថភ្លើង

ការបិទបាំងការពិតស្តីពីការតាំងទីលំនៅថ្មីនៃគម្រោងផ្លូវរថភ្លើង

ធនាគារអភិវឌ្ឍន៍អាស៊ីបដិសេធមិនផ្សព្វផ្សាយរបាយការណ៍តិទៀនរបស់អ្នកជំនាញ

សេចក្តីថ្លែងការណ៍សារព័ត៌មាន

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣

រាជធានីភ្នំពេញ

អង្គការ សមធម៌កម្ពុជា សមាគម ធាងត្នោត និង អង្គការ Inclusive Development International (IDI) ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះធនាគារអភិរឌ្ឍន៍អាស៊ី ដែលការបដិសេធមិនចេញផ្សាយ របាយការណ៍តិទៀនរបស់អ្នកជំនាញការឯករាជ្យ ស្តីពីផលប៉ះពាល់នៃការតាំងលំនៅថ្មី ដែលជាផ្នែកមួយនៃ គម្រោងស្តារផ្លូវរថភ្លើងនៃមហាអនុតំបន់ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា។

ធនាគារអភិរឌ្ឍន៍អាស៊ី បានច្រានចោលនូវការចេញផ្សាយនៃរបាយការណ៍ឃ្លាំមើលឯករាជ្យមួយ របស់អ្នកជំនាញឯកទេសខាងការតាំងទីលំនៅថ្មីដ៏ល្បីល្បាញពាសពេញពិភពលោក បណ្ឌិត ម៉ៃខល ស៊ឺនារ (Michael Cernea) ដែលពាក់ព័ន្ធនឹងភាពប្រទាំងប្រទិសនៃគម្រោងនៅប្រទេសកម្ពុជា ស្តីពីគម្រោងស្តារផ្លូវ រថភ្លើង។ គម្រោងនេះ ប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា ៤១៦៤គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវ រថភ្លើង ហើយប្រជាពលរដ្ឋទាំងនេះ ត្រូវបានតម្រូវឲ្យចាក់ចេញប្រហែលជា ១២០០គ្រួសារ។ ក្រុមហ៊ុន អូស្រ្តាលី Toll Holdings និងក្រុមហ៊ុនកម្ពុជា រ៉ូយ៉ាល់ក្រុប ទទួលបានសម្បទាន ៣០ឆ្នាំ ក្នុងកាសាងសង់ផ្លូវ រថភ្លើងថ្មីនេះ។

របាយការណ៍ ស្តីពី ការឃ្លាំមើលការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៃគម្រោងស្តារផ្លូវរថភ្លើង នៃ មហាអនុតំបន់ទន្លេមេគង្គនៅកម្ពុជា : ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃស្ថានភាព ភាពខ្លាំង ភាពខ្សោយ និង អនុសាសន៍ ដែលត្រូវបានប្រគល់ជូនទៅធនាគារអភិរឌ្ឍន៍អាស៊ីដោយបណ្ឌិត ម៉ៃខល ស៊ឺនារ (Michael Cernea) នៅពាក់កណ្តាលឆ្នាំ២០១២ ក្នុងគោលដៅឆ្លើយតបទៅនឹងបញ្ហាកំពុងកើតមានដែលនាំឲ្យរាំងស្ទះដល់ គម្រោងស្តារផ្លូវរថភ្លើង។ ប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា របាយការណ៍នោះបានតិទៀនយ៉ាងខ្លាំង ចំពោះដំណើរការតាំងទីលំនៅថ្មី និងផលប៉ះពាល់ទៅលើក្រុមគ្រួសារដែលបានចាកចេញ ដោយទទួលបាន លទ្ធផលដ៏លំបាកវេទនា។

ធនាគារអភិរឌ្ឍន៍អាស៊ីបានបដិសេធសំណើសុំឲ្យចេញផ្សាយនូវរបាយការណ៍នេះ។ បន្ទាប់ពីសំណើសុំ បានដាក់ទៅកាន់គណ:កម្មាការណែនាំឲ្យផ្សព្វផ្សាយជាសាធារណ: (Public Disclosure Advisory Committee) ធនាគារអភិរឌ្ឍន៍អាស៊ីបានព្រមព្រៀងក្នុងការចេញផ្សាយនូវអនុសាសន៍នៃរបាយការណ៍នោះ ប៉ុន្តែបដិសេធមិន បញ្ចេញរបាយការណ៍ទាំងមូល។ គណៈកម្មាការបានលើកឡើងថា “ផលប៉ះដែលអាចកើតមានពីការផ្សព្វ ផ្សាយរបាយការណ៍ គឺអាចជាផលប្រយោជន៍សាធារណ: ដោយនិរន្តរន៍ និងភ្លាមៗ។ យោងតាមគោល នយោបាយរបស់ធនាគារអភិរឌ្ឍន៍អាស៊ី ពាក់ព័ន្ធនឹងទំនាក់ទំនងសាធារណៈ សេចក្តីសម្រេចរបស់ គណ: កម្មាការណែនាំឲ្យផ្សព្វផ្សាយជាសាធារណ: (Public Disclosure Advisory Committee) គឺជាការសម្រេចចិត្តចុង ក្រោយ និងបិទផ្លូវប្តឹងតវ៉ា។

លោក អៀង វុទ្ធី ដែលជាតំណាងអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា “តើផលប៉ះពាល់នេះ ទៅដល់អ្នកណា? ខ្ញុំឆ្ងល់ណាស់ ថាតើអ្វីដែលពួកគេកំពុងលាក់លៀម ដែលអាចនាំឲ្យមានផលប៉ះពាល់ខ្លាំង នោះ? វាហាក់ដូចជាថា ធនាគារអភិរឌ្ឍន៍អាស៊ីកំពុងចាត់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងផលប្រយោជន៍ សាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋ ដែលកំពុងទទួលរងផលប៉ះពាល់ពីគម្រោងផ្លូវរថភ្លើង”។

លោក អ៊ី សារុំ ដែលជាអ្នកសម្របសម្រួលកម្មវិធីរបស់សមាគមធាងត្នោត បានឲ្យដឹងថា “ការសិក្សា ស្រាវជ្រាវដែលនឹងចេញផ្សាយនាពេលអនាគតដ៏ខ្លីខាងមុខ ស្តីពីផលប៉ះពាល់តាំងទីលំនៅថ្មីនៃគម្រោងស្តារផ្លូវ រថភ្លើង បានប្រព្រឹត្តទៅ ដោយយកគំរូតាមអនុសាសន៍របស់បណ្ឌិត ស៊ឺនារ ដែលបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋរងផលប៉ះពាល់នៃគម្រោង គឺកំពុងរងទុក្ខ។ ការមិនផ្សព្វផ្សាយរបាយការណ៍របស់បណ្ឌិត ម៉ៃខល ស៊ឺនារ (Michael Cernea) ធនាគារអភិរឌ្ឍន៍អាស៊ីកំពុងតែព្យាយាមលាក់បាំងការពិត”។

ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងស្តារផ្លូវរថភ្លើង ក៏បានលើកឡើងនូវភាពអាក់អន់ចិត្តចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមិនបានផ្សព្វផ្សាយរបាយការណ៍នេះ។

លោក ស៊ឹម ពៅ ដែលជាតំណាងសហគមន៍ទួលសង្កែ “A” បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា របាយការណ៍របស់លោកបណ្ឌិត ស៊ឺនារ គឺមានប្រយោជន៍ជាវិជ្ជមានដល់ប្រជាពលរដ្ឋ ដែលជាហេតុធ្វើឲ្យ ធនាគារអភិរឌ្ឍន៍អាស៊ី បដិសេធមិនចេញផ្សាយ ដោយសារពួកគេបារម្ភពីការបាត់បង់ផលប្រយោជន៍របស់ខ្លួន ។ ខ្ញុំចង់ឲ្យធនាគារអភិរឌ្ឍន៍អាស៊ីចេញផ្សាយរបាយការណ៍នេះ ហើយខ្ញុំចង់ឲ្យពួកគេបកប្រែវាទៅជាភាសាខ្មែរ ដូច្នេះ ពួកយើងអាចប្រៀបធៀបរបាយការណ៍នោះទៅនឹងគោលនយោបាយរបស់ធនាគារអភិរឌ្ឍន៍អាស៊ី ដែល កំណត់ថា ប្រជាពលរដ្ឋមិនគប្បីលំបាកជាងមុនដោយសារតែគម្រោងផ្លូវរថភ្លើងឡើយ។ ខ្ញុំចង់ឃើញធនាគារ អភិរឌ្ឍន៍អាស៊ី អនុលោមទៅតាមរបាយការណ៍របស់បណ្ឌិត ស៊ឺនារ”។

លោក ឃួន ព្រំសារិទ្ធ ដែលជាតំណាងសហគមន៍ត្រពាំងអញ្ចាញនៅរាជធានីភ្នំពេញ បានមាន ប្រសាសន៍ថា “ខ្ញុំពិតជាមានការសោកស្តាយណាស់ ដែលរបាយការណ៍របស់លោក ម៉ៃខល ស៊ឺនារ (Michael Cernea) មិនត្រូវបានចេញផ្សាយ។ ជីវភាពរស់នៅរបស់ពួកយើងនៅទីតាំងថ្មី គឺមានស្ថានភាព លំបាកខ្លាំងណាស់ ខ្វះនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ទីលំនៅសមរម្យ មានការងារធ្វើ និងមានសាលារៀន សម្រាប់កូនៗរបស់ពួកយើង។ កត្តាទាំងនេះ បានធ្វើឲ្យពួកយើងជំពាក់បំណុលគេយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅ នឹងការបាត់បង់ដី។ ពួកយើងដឹងថា របាយការណ៍របស់លោក ម៉ៃខល ស៊ឺនារ (Michael Cernea) គឺបាន ឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់យើង និងបានផ្តល់នូវអនុសាសន៍ល្អទៅកាន់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី លើកកំពស់ស្ថានភាពនៃសហគមន៍រងផលប៉ះពាល់។ ពួកយើងស្នើសុំយ៉ាងមុតមាំឲ្យរបាយការណ៍នេះចេញ ផ្សាយ ដើម្បីជាផលប្រយោជន៍របស់ពួកយើង”។

លោក ដេវិត ប៊្រែត (David Pred) ដែលសមាជិកគណ:គ្រប់គ្រងនៃអង្គការ Associate of Inclusive Development International បានមានប្រសាសន៍ថា “វាពិតជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើទៅកាន់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងភាពក្រីក្រដោយសារតែគម្រោង នេះ ហើយពួកគេមិនត្រូវបានអនុញ្ញាតឲ្យដឹងពីអ្វីដែលអ្នកជំនាញការផ្នែកតាំងទីលំនៅថ្មី បានធ្វើសេចក្តីសន្និដ្ឋាន លើស្ថានភាពរបស់ពួកគេផ្ទាល់។ ប្រហែលជារបាយការណ៍របស់បណ្ឌិត ម៉ៃខល ស៊ឺនារ (Michael Cernea) ផ្ទុយទៅនឹងស្ថានភាពនៃការតាំងលំនៅថ្មី ដែលធនាគារអភិវឌ្ឍន៍អាស៊ីចង់ឲ្យលោកបណ្ឌិតគូស បង្ហាញ”។

កង្វះតម្លាភាព និងភាពផ្សព្វផ្សាយជាសាធារណៈឲ្យទាន់ពេលចំពោះរបាយការណ៍សំខាន់ៗ បានក្លាយ បញ្ហាធំតាំងពីដំបូងនៃគម្រោងផ្លូវស្តាររថភ្លើង ហើយករណីនេះ មិនមែនជាការកម្រិតនូវរបាយការណ៍របស់ បណ្ឌិត ម៉ៃខល ស៊ឺនារ (Michael Cernea) ទេ។ រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី និង ជំនួយ រដ្ឋាភិបាលអូស្រ្តលី គឺកំពុងស្ថិតនៅក្នុងដំណើរការរៀបចំ គម្រោងផែនការតាំងទីលំនៅថ្មី ដែលរាប់បញ្ចូល ប្រជាពលរដ្ឋរងផលប៉ះពាល់បន្ថែម ១១១គ្រួសារ នៅក្នុងរាជធានីភ្នំពេញ។ ដោយសារតែ គម្រោងផែនការតាំង ទីលំនៅចាស់ នឹងមិនចេញផ្សាយជាសាធារណៈរហូតទាល់តែបញ្ចប់ដំណើរការ និង ការអនុញ្ញាត/បដិសេធ អ្នករងផលប៉ះពាល់ នូវឱកាសក្នុងការទទួលបានព័ត៌មាន និងប្រឹក្សាយោបល់លម្អិតអំពីគម្រោង។

លោកស្រី នូរ៉ា លីនស្រ្តម (Nora Strom) ដែលជាប្រធានកម្មវិធីអភិវឌ្ឍន៍នៃសមាគមធាងត្នោត បាន មានប្រសាសន៍ថា “ធនាគារអភិវឌ្ឍន៍អាស៊ីព្យាយាមលើកឡើងថា ពួកគេកំពុងទទួលស្គាល់ពីតម្លាភាព និងគណ នេយ្យភាព គឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍន៍ឲ្យមានប្រសិទ្ធិភាព និងដើម្បីសម្រេចឲ្យបាននូវទស្សនៈវិស័យ របស់ខ្លួន ស្តីពីការកាត់បន្ថយភាពក្រីក្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ គម្រោងនេះ គឺឆ្លុះបញ្ចាំងលើករណីគ្រប់យ៉ាង ប៉ុន្តែលើកលែងតែចំណុចដែលលើកឡើងខាងលើ។ ប្រជាពលរដ្ឋរងផលប៉ះពាល់ និង អង្គការសង្គមស៊ីវិល សង្ឃឹមយ៉ាងមុតមាំទៅលើរបាយការណ៍របស់បណ្ឌិត ម៉ៃខល ស៊ឺនារ (Michael Cernea) ប៉ុន្តែឥឡូវ យើងពុំទាន់មានឱកាសបានឃើញវាទេ”។

សម្រាប់ទំនាក់ទំនងព័ត៌មាន ៖

រាជធានីភ្នំពេញ ៖ លោក អៀង វុទ្ធី តំណាងអង្គការសមធម៌កម្ពុជា (+855) 12791700 Vuthy@equitablecambodia.org

រាជធានីភ្នំពេញ ៖ លោកស្រី នូរ៉ា លីនស្រ្តម (Nora Linstrom) ប្រធានកម្មវិធីអភិវឌ្ឍន៍នៃសមាគមធាងត្នោត (+855) 15552805 Nora@teangtnaut.org

ទីក្រុងម៉ែលប៊ន ៖ លោក ដេវិត ​ប៊្រែត (David Pred) សមាជិកគណ:គ្រប់គ្រងនៃអង្គការ Associate of Inclusive Development International +61 418146603, David@inclusivedevelopment.net

ព័ត៌មានបន្ថែម របាយការណ៍សារព័ត៌មាន និង ព័ត៌មានផ្សេងៗទាក់ទងនឹងគម្រោង ៖