គម្រោង​​ផ្លូវ​​រថ​ភ្លើង​បង្ក​ឲ្យ​បាត់​ដី​​ពលរដ្ឋ​

Shane Worrell ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២២ មីនា ២០១៣
130322_07

លំនៅ​ឋាន​អ្នក​តាំង​លំនៅ​ថ្មី​ដោយ​សារ​គម្រោងសង់​ផ្លូវ​រថ​ភ្លើង​ ក្នុង​ភូមិ​ត្រពាំង​អញ្ចាញ​កាល​ពី​​​​ឆ្នាំ​។ រូបថត លីណា

ភ្នំ​ពេញៈ ប្រជា​ជន​ជា​ច្រើន​គ្រួសារ​ កំពុង​ស្ថិត​ក្នុង​ហានិភ័យ​​ បាត់​បង់​​ដី​ធ្លី​របស់​ខ្លួន​ភ្លាម​ៗ ​នៅ​កន្លែង​តាំង​ទីលំនៅ​ថ្មី​​ នៃ​គម្រោង​​​ស្តារ​ផ្លូវ​រថ​ភ្លើង​ឡើង​វិញ ​របស់​កម្ពុជា​​។ នេះ​​បើ​យោង​តាម​សេចក្តី​លម្អិត​នៃ​របាយការណ៍​ចេញ​ផ្សា​យ​​កាល​ពី​​ថ្ងៃពុធ​ ធ្វើឡើង​​ដោយ​មូល​និធិ​ធនា​គារ​អភិវឌ្ឍ​អាស៊ី​​។

រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃ​​ បន្ទាប់​ពី​ធនា​​គារ​អភិវឌ្ឍ​អាស៊ី​ ត្រូវ​បាន​រិះ​គន់​ដោយ​សង្គម​ស៊ីវិល​ថា​ ស្ថាប័ន​នេះ​បាន​​បិទ​បាំង​​របាយ​ការណ៍​​​​សរ​សេ​​​រ​​ដោយ​លោក Mich​ael Cernea អ្នក​ជំនាញ​ផ្នែក​តាំង​ទី​លំនៅ​ថ្មី ​ធនា​គារ​អភិវឌ្ឍ​ន៍​អាស៊ី​បាន​ចេញ​ផ្សាយ​​អនុសាសន៍ក្នុង​របាយ​​ការណ៍​ដែល​ រាប់​​​បញ្ចូល​​កា​រ​​​ផ្តោត​លើ​​ការ​លុប​បំបាត់​ហានិភ័យ​បាត់​បង់​ដី​ធ្លី​ របស់​អ្នក​តាំង​ទី​លំ​នៅ​​ថ្មី និង​ការ​បង្កើត​ឱកាស​រក​ប្រាក់​ចំណូល។ ​

សេចក្តី​ថ្លែង​ការណ៍​របស់​​ធនា​គារ​អភិវឌ្ឍ​ន៍​អាស៊ី​ បាន​ឲ្យ​​ដឹ​ងថា៖ «​បច្ចុប្បន្ន ​​ហានិភ័យ​គ្រោះ​ថ្នាក់​បំផុត​​​ ក្នុង​ការ​តាំង​ទី​លំនៅ​ថ្មី គឺ​ការ​បាត់​បង់​ដី​​​ផ្ទះ​។ ចំពោះ​​គ្រួសារ​មួ​យ​ចំនួន​​ហានិ​ភ័យ​​​នេះ ​មាន​លក្ខណៈ​បន្ទាន់​​ភ្លាម​ៗ»។ ​ប្រជា​ជន​ ប្រហែល ១២០០ គ្រួសារ ​បាន​ឬ​នឹង​ផ្លាស់​ទី​លំនៅ​ថ្មីដើម្បី​ត្រួស​ត្រាយ​ផ្លូវ​​ដល់​គម្រោ​ង​​ តម្លៃ ១៤១​ លាន​ដុល្លារ​ដែល​ចូល​​រួម​ដោយ​ធនា​គារ​អភិវឌ្ឍន៍​​អាស៊ី ​​​រដ្ឋាភិបាល និង​​ AusAid របស់​អូស្រ្តាលី។ ​ធនា​គារ​អភិវឌ្ឍ​ន៍​អាស៊ី ​បាន​និយាយ​ថា ខ្លួន​នឹង​​មិន​ចេញផ្សាយ​របាយ​ការណ៍​របស់​លោក Cernea ទេ ព្រោះ​​វា​មាន​ព័ត៌​មាន​រសើប​។

លោក​ស្រី​ Nora Lindstrom អ្នកគ្រប់​គ្រង​កម្ម​វិធីនៅ​សមាគម​ធាង​​ត្នោត ដែល​ចោទ​​ធនា​គារអភិវឌ្ឍ​ន៍​អាស៊ី ​ថា​ បាន​បិទ​បាំង​​​នោះ​​ថ្លែងថា អនុសា​ស​ន៍​របស់​អង្គ​ការ​​​លោក​ស្រី​កន្លង​មក​​​ដូច​អនុសាសន៍​ក្នុង​របាយ​ ការ​ណ៍​នោះ​​​។​

លោក​​ស្រី​ថា៖​«​បញ្ហា​នៅ​តែ​មិន​ទាន់​ដោះ​ស្រាយ​ ហើយ​​​យើង​ចង់​ឃើញ​មាន​​​សកម្មភាព»៕ TK