ការ​តភ្ជាប់​ផ្លូវ​ដែក​នឹង​ចាប់​ផ្តើម

Daniel de Carteret និង ស៊ន សារ៉ាត ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​០១ មេសា ២០១៣

130401_11

សកម្ម​ភាព​ស្តារផ្លូវ​ដែក​ឡើង​វិញ​នា​ពេលកន្លងមកនៅ​ភ្នំពេញ។ ផ្លូវ​ដែក​តភ្ជាប់​រវាង​ថៃ​ជាមួយ​នឹង​កម្ពុជា​នៅ​ប៉ោយប៉ែត​​អាច​ត្រូវ​ស្ដារ​ឡើង​វិញ​។ ភ្នំពេញ​ ប៉ុស្ដិ៍

ភ្នំពេញៈ ផ្លូវ​រថភ្លើង​ត​ភ្ជាប់​រវាង​ប្រទេស​ថៃ​ជាមួយ​នឹង​ កម្ពុជា​នៅ​ប៉ោយប៉ែត​អាច​នឹង​ត្រូវ​ស្តារ​ឡើង​វិញ​ដែល​ជា​ផ្នែក​មួយ​នៃ​ គម្រោង​ផ្លូវ​ដែក​ល្បឿន​លឿន​របស់​ថៃ​ត​ភ្ជាប់​ទៅ​កាន់​ប្រទេស​អាស៊ាន​ផ្សេង​ ទៀត​។ នេះ​បើ​តាម​នាយក​រដ្ឋ​មន្ត្រី​ថៃ​ដែល​បាន​ប្រាប់​កាសែត​ថៃ The Nation។

កាសែត The Nation បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​ដែក​លាត​សន្ធឹង​ប្រវែង​៦​គីឡូ​ម៉ែត្រ​នឹង​ភ្ជាប់​ខេត្ត ស្រះ​កែវ ជាមួយ​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ដែល​មិន​ទាន់​ធ្វើ​ការ​ស្ថាបនា​ឡើង​វិញ​របស់​ កម្ពុជា​ស្ថិត​ក្រោម​ផែន​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ រដ្ឋាភិបាល​ថៃ​ក្នុង​ទឹក​ប្រាក់​៧៤,៥​ពាន់​លាន​ដុល្លារ​។

លោក​ស្រី យីងឡាក់ បាន​មើល​ឃើញ​សក្ដានុពល​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង​ផ្លូវ​ដែក​ក្នុង​ការ​លើក​ កម្ពស់​ទាំង​ផល​ប្រយោជន៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ថៃ និង​កម្ពុជា​។

លោក Peter Brimble នាយក​រង​ប្រចាំ​ប្រទេស​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​កំពុង​ផ្ដល់​កម្ចី​៨៤​ លាន​ដុល្លារ​ឲ្យ​គម្រោង​ស្ដារ​ផ្លូវ​ដែក​កម្ពុជា​និយាយ​ថា ADB មិន​ជាប់​ពាក់​ព័ន្ធ​ទំនាក់​ទំនង​នយោបាយ​ទេ​ប៉ុន្តែ​ខ្លួន​កំពុង​លើក​ទឹក​ ចិត្ត​ក្នុង​ការ​មើល​ឃើញ​ពី​ការ​ត​ភ្ជាប់​តំបន់​ដែល​កំពុង​ត្រូវ​បាន​លើក​ កម្ពស់​នេះ​។​

លោក​ថ្លែង​ថា​៖ «យើង​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ជា​ពិសេស​ក្នុង​ការ​ពិភាក្សា​នយោបាយ​ណា​មួយ​ ពី​កន្លែង​ដែល​នឹង​ត្រូវ​តភ្ជាប់​ស្ពាន​ប៉ុន្តែ​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​ បញ្ចប់​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ដូច្នេះ​យើង​រីក​រាយ​ដែល​មើល​ឃើញ​ការ​ ពិភាក្សា​បន្ត​ទៅ​មុខ​»។

រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ក្រៅ​ពី​និយាយ​ថា​ពួក​គេ​កំពុង​បន្ត​ពិភាក្សា​ជាមួយ​ភាគី​ថៃ​ស្ដី​ពី​បញ្ហា​នេះ។

លោក លី បូរិន ប្រធាន​នាយកដ្ឋាន​ផ្លូវ​ដែក​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​និយាយ​ថា ​៖ «កម្ពុជា​និង​ថៃ បាន​ពិភាក្សា​រួច​ហើយ​លើ​គម្រោង​នេះ​ក្នុង​ពេល​កន្លង​មក​»។

ខណៈ​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង​ប្រវែង​២៥៦​គីឡូ​ម៉ែត្រ​កំពុង​តភ្ជាប់​ពី​ ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ​បាន​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង​ប្រវែង​៣៣៧​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ ដែល​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ត្រូវ​គេ​រំពឹង​ថា​ត្រូវ​បាន​បើក​ ដំណើរការ​តាម​ដំណាក់​កាល​ជាច្រើន​ចន្លោះ​ឆ្នាំ ២០១៤​និង​២០១៥​៕ PB