សេចក្តីថ្លែងការណ៍សារព័ត៌មាន ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងស្តារផ្លូវរថភ្លើង បានដាក់ពាក្យបណ្តឹងទៅគណ:កម្មការ ដោះស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រសួង

ថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញជាង ៩០គ្រួសារ ទទួលរងផលប៉ះ ពាល់ពី គម្រោងស្តារផ្លូវ រថភ្លើងស្ថិតក្រោមជំនួយហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលប្រទេសអូ-ស្រ្តាលី បានដាក់ពាក្យបណ្តឹងទៅគណ:កម្មការដោះស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រសួង ហៅកាត់ថា (IRC)។ ដើមបណ្តឹង រួមមាន ប្រជាពលរដ្ឋដែលបានចាកចេញទៅនៅទីតាំងថ្មី (ត្រពាំងអញ្ចាញ) និងអ្នកដែលរងផលប៉ះពាល់មួយផ្នែក បានថ្លែងថាពួកគាត់បាន នឹងកំពុងប្រឈមបញ្ហាដោយសារគម្រោងនេះ ហេតុដូច្នេះ ប្រជាពលរដ្ឋចង់បានដំណោះស្រាយ។ ជាពិសេស ពួកគាត់បានអះអាងថា ពួកគាត់ពុំបានទទួលសំណងត្រឹមត្រូវដូចមាន កំណត់នៅក្នុងគោលនយោបាយដោះស្រាយផលប៉ះពាល់ អាស្រ័យហេតុនេះ ពួកគាត់ស្នើសុំសំណងបន្ថែម។ ចំពោះដើមបណ្តឹងដែលបន្តរស់នៅតាមបណ្តោយផ្លូវរថភ្លើង ក៏បានស្នើសុំផងដែរឲ្យមាន ការធានាសុវត្ថិភាពក្នុងការ កាន់កាប់ដីធ្លី រហូតដល់ពេលរដ្ឋាភិបាលត្រូវការអភិវឌ្ឍនទៅលើផ្លូវរថភ្លើងនោះបន្ថែម ។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដាក់ទៅគណ:កម្មការដោះស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រ-សួង គឺបន្ទាប់ពីមានការច្រានចោលបណ្តឹងរបស់ពួកគាត់ ដោយយន្តការគណនេយ្យភាពរបស់ធនា-គារអភិវឌ្ឍន៍អាស៊ី ប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹងទៅផ្នែករកដំណោះស្រាយរបស់យន្តការគណនេយ្យភាព គឺការិយាល័យសម្របសម្រួលគម្រោងពិសេស ហៅកាត់ថា(OSPF) នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣។ ផ្ទុយទៅវិញពាក្យ បណ្តឹងពុំត្រូវបានទទួលដោះស្រាយ ដោយហេតុថា ដំណើរការស៊ើបអង្កេតរបស់គណ:កម្មាធិការ ត្រួតនិពិត្យអនុលោមភាព ហៅកាត់ថា (CRP) កំពុងដំណើរការ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១១ ប្រជាពលរដ្ឋ ប្រមាណជា ១៥០គ្រួសារ បានដាក់ពាក្យបណ្តឹងមួយទៅការិយាល័យអ្នកសម្របសម្រួលគម្រោងពិសេស (OSPF) ហើយបណ្តឹងនេះត្រូវបានទទួលយក និងចាត់ការ។ ដំណើរការនៃការដោះស្រាយបណ្តឹងនោះត្រូវបានបញ្ចប់ ជាលទ្ធផល ដើមបណ្តឹងភាគច្រើនបានទទួលសំណងបន្ថែមទៅលើសំណងដើមដែលខ្លួនបានទទួល ដូចមានកំណត់នៅក្នុងគោលនយោបាយដោះស្រាយផលប៉ះពាល់។

លោកស្រី លុយ អ៊ីម បានឲ្យដឹងថា “ពួកយើងដាក់ពាក្យបណ្តឹងទៅការិយាល័យអ្នកសម្របសម្រួលគម្រោងពិសេស ពីព្រោះយើងបានដឹងថា ដើមបណ្តឹងមុនបានទទួលសំណងបន្ថែមលើសំណងដែលសមនឹងទទួលបាន”។ “នៅពេលគេដាក់ពាក្យបណ្តឹងដំបូង ពួកយើងមានការភ័យខ្លាចក្នុងការចូលរួមសកម្មភាពបណ្តឹង។ តែឥឡូវ ពួកយើងពុំអាចស្នើសុំការដោះស្រាយពីការិយា-ល័យអ្នកសម្របសម្រួលគម្រោងពិសេស OSPF ទៀតទេ។ នេះពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍សៅហ្មងក្នុងចិត្តជាខ្លាំង”។

លោក ឃួន ព្រំសារិទ្ធិ បានថ្លែងថា “ពួកយើងបានដឹងថា ប្រជាពលរដ្ឋជាច្រើនមិនបានទទួលសំណងដោយត្រឹមត្រូវនោះទេ”។ “ការដាក់ពាក្យបណ្តឹងទៅគណ:កម្មការដោះស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រសួង (IRC) ពួកយើងជឿជាក់ថា ពួកគេនឹងយកបណ្តឹងនេះទៅដោះស្រាយដូចគ្នានឹងដំណើរការនៅការិយាល័យ អ្នកសម្របសម្រួលគម្រោងពិសេស ដែលបានអនុវត្តជាមួយនឹងបណ្តឹងផ្សេងទៀតកន្លងមក”។

ភាពចន្លោះប្រហោង និងភាពរឹងត្អឹងរបស់យន្តការគណនេយ្យភាពរបស់ធនាគារអភិវឌ្ឍ-ន៍អាស៊ី គឺជាប្ញស្សគល់បណ្តាលឲ្យមានស្ថានភាពនេះកើតឡើង។ គោលការណ៍ណែនាំរបស់ការិ-យាល័យអ្នកសម្របសម្រួល គម្រោងពិសេស (OSPF) បានកំណត់ថា ការិយាល័យខ្លួនមិនទទួលដោះសា្រយពាក្យបណ្តឹង ដែលមកពីគម្រោងដូចគ្នា ប្រសិនបើបណ្តឹងនោះកំពុងចាត់ការដោយគណ:កម្មាធិការត្រួតពិនិត្យអនុលោមភាព (CRP) បើទោះជា មានពាក្យបណ្តឹងខុសគ្នាក៏ដោយ។ ការិយាល័យអ្នកសម្របសម្រួលគម្រោងពិសេស (OSPF) គឺដោះស្រាយ តែប្រជាពលរដ្ឋដែលដាក់ពាក្យបណ្តឹងមកខ្លួនប៉ុណ្ណោះ ហើយមិនដោះស្រាយសម្រាប់ប្រជាពលរដ្ឋរងផល ប៉ះពាល់ទូទៅនោះទេ។

កញ្ញា នោរ៉ា លីមស្រ្តម ប្រធានកម្មវិធីអភិវឌ្ឍន៍នៃសមាគមធាងត្នោត បានលើកឡើងថា “នៅពេលដែលបណ្តឹងកាលពីខែវិច្ឆិកា ឆ្នាំ២០១១ ត្រូវបានដាក់ ពាក្យបណ្តឹងនោះបានស្នើសុំថា រាល់លទ្ធផលចេញពីដំណោះស្រាយពីយន្តការនេះ គួរអនុវត្តទៅលើគ្រួសាររងផលប៉ះពាល់ពីគ-ម្រោងផ្លូវរថភ្លើងទាំងអស់ ដោយហេតុថា ប្រជាពលរដ្ឋជាច្រើន ពុំបានដឹងពីសិទ្ធិរបស់ពួកគេក្នុងការដាក់ពាក្យបណ្តឹងទៅយន្តការនេះ ហើយអ្នកខ្លះទៀត មានការភ័យខ្លាចមិនហ៊ានដាក់ពាក្យបណ្តឹង ដោយសារតែការគំរាមកំហែង និងការបំភិតបំភ័យ។ ចំណែកឯ ខាងអង្គការសង្គមស៊ីវិល គឺពុំមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ក្នុង ការជួយប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងអស់នោះទេ។ ជាងនេះទៀត យើងមានទិន្នន័យដែលបង្ហាញពីការផ្តល់សំណងតិចជាងគោលនយោបាយ នៅពេលប្រជាពលរដ្ឋទទួលសំណងនោះ”។ ហើយ “ជាអកុសលពេក ដែលការិយាល័យអ្នកសម្របសម្រួលគម្រោងពិសេស (OSPF) បានបដិសេធមិនដោះស្រាយដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ទូទៅ ហើយឥឡូវ ជាលទ្ធផលប្រជាពលរដ្ឋផ្សេងទៀត ពុំអាចស្នើសុំដំណោះស្រាយពីការិយាល័យអ្នកសម្របសម្រួលគម្រោងពិសេស (OSPF) ទេ”។

ពាក្យបណ្តឹងដាក់ទៅគណ:កម្មាធិការត្រួតពិនិត្យអនុលោមភាព (CRP) គឺនៅខែសីហា ឆ្នាំ២០១២ ស្នើសុំឲ្យយន្តការនេះចុះធ្វើការស៊ើបអង្កេតលើគម្រោងទាំងមូល ដោយហេតុថា ម្ចាស់-បណ្តឹងមុនដែលបាន ដាក់ទៅការិយាល័យអ្នកសម្របសម្រួលគម្រោងពិសេស (OSPF) ពុំពេញចិត្តនឹងដំណើរការដោះស្រាយ និងនីតិវិធីរបស់ ការិយាល័យនេះ ព្រោះពុំបានត្រួតពិនិត្យការអនុវត្តន៍ទាំងមូលនៃគោលនយោបាយផ្លាស់ប្តូរទីលំនៅថ្មីដោយ មិនស្ម័គ្រចិត្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា បានថ្លែងថា “គណ:កម្មាធិការ-ត្រួតពិនិត្យអនុលោមភាព (CRP) គឺជាយន្តការខុសគ្នាពីការិយាល័យអ្នកសម្របសម្រួលគម្រោង ពិសេស OSPF។ ទោះបីជា គណ:កម្មាធិការនេះមានមុខងារសំខាន់ក្នុងការវាយតម្លៃ ថាតើធនាគារ អភិវឌ្ឍន៍អាស៊ីរំលោភលើគោលការណ៍ប្រតិបត្តិ និងនីតិវិធីក្នុងការសម្របសម្រួល ចំណាត់ការ ឬការអនុវត្តន៍គម្រោង ក៏គណ:កម្មាធិការនេះមិនបានរកដំណោះស្រាយក្នុងការកែប្រែអត្រាសំណងនោះដោយផ្ទាល់ឡើយ ដោយហេតុនេះហើយ ទើបការស្វែងរក ដំណោះស្រាយតាមរយៈយន្តការទាំងពីរមានសារសំខាន់”។ “ពួកយើងសង្ឃឹមយ៉ាងមុតមាំថា គណ:កម្មការដោះ ស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រសួង នឹងចាត់ការលើពាក្យបណ្តឹងថ្មីនេះ ព្រមទាំងដំណើរការឲ្យបានត្រឹមត្រូវ តម្លាភាព និងប្រកបដោយសមភាព។ នេះជាឱកាសដ៏ល្អមួយសម្រាប់គណ:កម្មការដោះស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រសួង (IRC) ក្នុងការបង្ហាញពីសមត្ថភាព និងវិជ្ជាជីវ:ត្រឹមត្រូវរបស់ខ្លួន”។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក ឃួន ព្រំសារិទ្ធិ តំណាងសហគមន៍ត្រពាំងអញ្ចាញ : 077524790/ 088 9223270
លោក អូ លន់ តំណាងអ្នកភូមិមកពីភូមិទី២៣ : 092 234 295
លោកស្រី លុយ អ៊ីម តំណាងអ្នកភូមិមកពីទួលសង្កែ : 092 655 419
លោកស្រី រស់ លី តំណាងអ្នកភូមិមកពីទួលសង្កែ : 097 393 8883

កញ្ញា នោរ៉ា លីមស្រ្តម ប្រធានកម្មវិធីអភិវឌ្ឍន៍ នៃសមាគមធាងត្នោត៖ +855 15 552 805 អ៊ីម៉ែល nora@teangtnaut.org
លោក អៀង វុទ្ធី នាយកប្រតិបត្តិ នៃ អង្គការសមធម៌កម្ពុជា៖ +855 12 791 700 អ៊ីម៉ែល vuthy@equitablecambodia.org