ការស្ដារនិង​ជួសជុល​ផ្លូវ​ដែក​ទិសពាយ័ព្យ​បាន​សម្រេច​៣២​ភាគរយ​ហើយ

ដោយ Angkor Today ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៣

ភ្នំពេញ: ការងារ​ជួសជុល​និង ស្ដារ​ផ្លូវដែក​ខ្សែ​ទី​ពីរ​តាម​ទិស​ភ្នំពេញ និង​ប៉ោយប៉ែត ត្រូវបាន​ក្រសួង សាធារណការ​និង​ដឹកជញ្ជូន​បាន អះអាងថា បានសម្រេច​៣២​ភាគរយ ។​ ​    ​យោងទៅតាម​របាយការណ៍ មួយ​របស់​ក្រសួង​សាធារណការ​និង ដឹកជញ្ជូន​កាលពីពេល​ថ្មីៗ​នេះ បាន អះអាងថា ផ្លូវដែក​ចម្ងាយ ៣៨៦​គីឡូ ម៉ែត្រ កំពុងតែ​ដំណើរការ​ហើយ​កំពុង តែ​ជំរុញ​កិច្ចសន្យា​ក្នុង​គោលបំណង ជំ​រុញឱ្យ​ក្រុមហ៊ុន​បង្កើន​ការងារ​ស្ដារ ផ្លូវដែក​នេះ​ឱ្យ​ដំណើរការ​ឡើងវិញ ។​

​    ​ប្រភព​ដដែល​បានឱ្យដឹងថា សម្រាប់​ផ្លូវដែក​២៦៦​គីឡូម៉ែត្រ​ពី ភ្នំពេញ​ទៅ​ខេត្ដ​ព្រះសីហនុ បានសម្រេច ប្រមាណ​ជា​១០០​ភាគរយ ហើយ បច្ចុប្បន្ននេះ​កំពុងតែ​ត្រួតពិនិត្យ​បញ្ចប់ និង​កែលម្អ​ការខ្វះចន្លោះ ។​
​ប្រភព​ដដែល​បាន​បន្ដទៀតថា គម្រោង​ស្ដារ​ផ្លូវដែក​ពាយ័ព្យ​នេះ គឺជា គម្រោង​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ ធនាគារ​អភិវឌ្ឍ​អាស៊ី​ក្នុងការ​កែសម្រួល ទំហំ​ការងារ ការកំណត់​អាទិភាព និង​បទដ្ឋាន​បច្ចេកទេស​ឱ្យ​សម ស្រប​នឹង ថវិកា​ដែល​នៅសល់​។​

​    ​ប្រភព​ដដែល​បានឱ្យដឹងថា ក្រុមហ៊ុន​ម៉ៅការ​ក៏​គ្រោង​នឹង​រៀបចំ បញ្ជី​ប៉ាន់​តម្លៃបន្ថែម ហើយ​ក្រៅពីនេះ កម្ពុជា​និង​ថៃ ក៏​កំពុងតែ​ដំណើរការ ពិភាក្សា​អំពី​ការតភ្ជាប់​ផ្លូវដែក​ជាមួយ នឹង​ថៃ ។​
​គម្រោង​ត​ភ្ជាប់​នេះ​គឺ​ដើម្បី បង្កើត​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កម្ពុជា និង​ក្រសួង​ដឹកជញ្ជូន​ថៃ ស្ដីពី​ការ សាងសង់​ស្ពានដែក​ត​ភ្ជាប់​ព្រំដែន កម្ពុជា និង​ថៃ និង​ចរាចរ​កាត់​ប៉ុស្ដិ៍ ព្រំដែន​ប៉ោយប៉ែត ។​

​    ​គួរ​រំលឹក​ដែរ​ថា កំណាត់​ផ្លូវ ដែក​ភ្នំពេញ​-​ខេត្ដ​ព្រះសីហនុ កំពុងតែ ប្រតិ​ប​ត្ដិ​ការដឹកជញ្ជូន​ទំនិញ ដូចជា ស៊ីម៉ង់ត៍ និង​អង្ករ​ជាច្រើន ។ ផ្លូវដែក នេះ​គឺ​កំពុងតែ​វិនិយោគ​ដោយ​ក្រុមហ៊ុន ឯកជន​។​
​ក្រៅពី​ផ្លូវដែក​ទាំងពីរ​កម្ពុជា កំពុងតែ​ពិចារណា​និង​ពិនិត្យមើល លទ្ធភាព​នៅក្នុង​ការកសាង​ផ្លូវដែក​មួយទៀត ដើម្បី​ទៅ​ភ្ជាប់​ជាមួយនឹង ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម​៕

7

ផ្លូវដែក​ភ្នំពេញ​-​កំពង់សោម សាងសង់​បាន​៣២​ភាគរយ