ឆ្នាំ​​២០២០ ​រាជ​​ធា​​នី​​ភ្នំ​​ពេញ​​នឹង​​មាន​​សេ​​វា​​កម្ម​​រថ​​ភ្លើង​​សា​​ធា​​រណៈ ​​បន្ថែ​ម​​លើ​​សេ​​វា​​កម្ម​​រថ​​យន្ត​​ក្រុង​​

ដោយ វ៉ា សំណព្វ, វិទ្យុបារាំងrfi, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤

ខ្សែរថភ្លើងនៅទីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ។

ខ្សែរថភ្លើងនៅទីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ។

សា​លា​ក្រុង​ភ្នំ​ពេញ​ និង​ ទី​ភ្នាក់​ងារ​ស​ហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន​ (JICA)​បាន​យល់​ព្រម​ជា​មួយ​គ្នា​ក្នុង​ការ​ជំ​រុញ​ឲ្យ​មាន​គម្រោង​កាត់​បន្ថយ​ការ​កក​ស្ទះ​ច​រា​ចរ​ ជា​មួយ​នឹង​មធ្យោ​បាយ​ដឹក​ជញ្ជូន​សា​ធា​រណៈ​ តាម​រយៈ​សេ​វា​កម្ម​រថ​ភ្លើង​សា​ធា​រណៈ​នៅ​ឆ្នាំ​២០២០​។ ​គម្រោង​នេះ ​នឹង​ជួយ​បន្ថែម​លើ​​មធ្យោ​បាយ​ដឹក​ជញ្ជូន​សា​ធា​រណៈ​រថ​យន្ត​ក្រុង​ ដែល​កំ​ពុង​ដាក់​អោយ​ដំ​ណើរ​ការ​បន្ថែម​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ​។​ តែ​លោក​ ឡុង​ ឌី​ម៉ង់ ​អ្នក​នាំ​ពាក្យ​សា​លា​ក្រុង​ភ្នំ​ពេញ​បញ្ជាក់​ថា​ នេះ​គ្រាន់​តែ​ជា​គម្រោង​ប្លង់​មេ​នា​ពេល​អ​នា​គត​ប៉ុ​ណ្ណោះ​។

តាម​គម្រោង​ប្លង់​មេ​ ផ្លូវ​រថ​ភ្លើង​សា​ធា​រណៈ​អាច​មាន​ជំ​រើស​បី​ខ្សែ។ ​នេះ​បើ​តាម​ការ​បង្ហាញ​របស់​លោក​ ម៉ា​សា​តូ​ កូ​តូ ​អ្នក​សម្រប​សម្រួល​គម្រោង​របស់​អង្គ​ការ​ JICA ​ប្រ​ចាំ​នៅ​កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​បញ្ចប់​គ​ម្រោង​ផែន​ការ​មេ​ ដឹក​ជញ្ជូន​សា​ធា​រណៈ​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​សី​ហា​ម្សិល​ម៉ិញ​នេះ ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិ​បាល​រាជ​ធា​នី​ភ្នំ​ពេញ​។

លោក​ ម៉ា​សា​តូ​ កូ​តូ​ បាន​និ​យាយ​ថា ​ចាប់​ពី​ឆ្នាំ​២០២០​ទៅ ​រាជ​ធា​នី​ភ្នំ​ពេញ​ត្រូវ​តែ​មាន​មធ្យោបាយ​រថ​ភ្លើង​បន្ថែម​ទៀត​ ដើ​ម្បី​ដោះ​ស្រាយ​បាន​ចំ​ពោះ​កំ​ណើន​ប្រ​ជា​ពល​រដ្ឋ​ និង​ យាន​យន្ត​គ្រប់​ប្រ​ភេទ​នោះ​។ ​លោក​ថា​ ផែន​ការ​នេះ ​ត្រូវ​តែ​ស​ម្រេច​ឲ្យ​បាន​ឆាប់ ក្នុង​រង្វង់​ចុង​ឆ្នាំ​២០១៤​នេះ​ ដើ​ម្បី​អាច​ចេញ​ដំ​ណើរ​ស្ថា​បនា​ឲ្យ​បាន​នៅ​ឆ្នាំ​ក្រោយ​ ស្រប​ពេល​ដែល​នៅ​ឆ្នាំ​២០២០​នៅ​សល់​តែ​៥​ឆ្នាំ​ទៀត​ប៉ុ​ណ្ណោះ ​ដោយ​ផ្លូវ​ទាំង​អស់​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​នឹង​មិន​អាច​ពង្រីក​បាន​ត​ទៅ​ទៀត​ឡើយ​។

លោក ​ប៉ា​ សុ​ជាតិ​វង្ស អ​ភិ​បាល​រាជ​ធា​នី​ភ្នំ​ពេញ​បាន​ឯក​ភាព​ទៅ​នឹង​គម្រោង​ប្លង់​មេ​នេះ​ ប៉ុ​ន្តែ​លោក​សុំ​ពេល​ពិ​ភា​ក្សា​ជា​មួយ​មន្ទីរ​ជំ​នាញ​ឲ្យ​បាន​ល្អិត​ល្អន់​ជា​មុន​សិន​ មុន​នឹង​បញ្ជូន​ទៅ​គណៈ​រដ្ឋ​មន្ត្រី​ធ្វើការ​សម្រេច​ និង​ អនុ​ម័ត​នៅ​ខែ​វិច្ឆិ​កា​ខាង​មុខ​។​

យោង​តាម​គម្រោង​ប្លង់​មេ​នេះ ​ជម្រើស​ផ្លូវ​រថ​ភ្លើង​ខ្សែ​ទី​១ ​នឹង​ត្រូវ​ស្ថា​បនា​នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្សី ​ចាប់​ពី​រង្វង់​មូល​ចោម​ចៅ​ដល់​ភ្លើង​សញ្ញា​ច​រា​ចរណ៍​កា​ណា​ឌី​យ៉ា ​មាន​ប្រ​វែង​១៤​គី​ឡូ​ម៉ែត្រ​។​ ជម្រើស​ទី​២​ នឹង​ចេញ​ពី​រង្វង់​មូល​ចោម​ចៅ​តាម​មហា​វិ​ថី​សហ​ព័ន្ធ​រុស្ស៊ី​ដល់​មុខ​ព្រ​លាន​យន្ត​ហោះ​បត់​ទៅ​ជើង​ដល់​ផ្លូវ​រថ​ភ្លើង​ ហើយ​ឆ្ពោះ​មក​ភ្លើង​ស្តុប​ស​ញ្ញា​ច​រា​ចរ ណ៍​កា​ណា​ឌី​យ៉ា ​ដែល​មាន​ប្រ​វែង​សរុប​ជាង​១៥​គី​ឡូ​ម៉ែត្រ​។ ​ចំ​ណែក​ជម្រើស​ទី​៣​ ចេញ​ពី​មុខ​ព្រ​លាន​យន្ត​ហោះ​ឡើង​ទៅ​លិច តាម​មហា​វិ​ថី​សហ​ព័ន្ធ​រុ​ស្ស៊ី ​កាត់​តាម​ក្រោម​ដី​នៃ​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ​លើ​ផ្លូវ​វេ​ង ស្រេង ​ហើយ​ឆ្ពោះ​ដំ​ណើរ​ទៅ​ភ្លើង​ស្តុប​អាង​ទឹក​អូ​ឡាំ​ពិក​ដែល​មាន​ប្រ​វែង​ជិត​១៣​គី​ឡូ​ម៉ែត្រ​។

លោក​ ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​សា​លា​ក្រុង​ភ្នំ​ពេញ​បញ្ជាក់​ថា  នេះ​គ្រាន់​តែ​ជា​គម្រោង​ប្លង់​មេ​នាពេល​អ​នា​គត​ប៉ុ​ណ្ណោះ​។​ ប៉ុ​ន្តែ​យ៉ាង​ណា​ក៍​ដោយ​ គម្រោង​នេះ​ នឹង​ជួយ​បន្ថែម​លើ​មធ្យោ​បាយ​ដឹកជញ្ជូន​សា​ធា​រណៈ​រថ​យន្ត​ក្រុង​ ដែល​កំ​ពុង​ដាក់​អោយ​ដំ​ណើរ​ការ​បន្ថែម​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ​ រហូត​ដល់​ចំ​នួន​៤៥​គ្រឿង​នៅ​លើ​ផ្លូវ​រត់​ចំ​នួន​៣​ខ្សែ​។

សូម​បញ្ជាក់​ថា​ គម្រោង​ការ​នេះ ​ត្រូវ​បាន​បង្ហាញ​ឡើង​តាម​គម្រោង​សិ​ក្សា​ផែន​ការ​មេ ​លើ​ការ​ងារ​ដឹក​ជញ្ជូន​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​រហូត​ដល់​ឆ្នាំ​២០៣៥ ​ដែល​ចំ​នួន​ចរាចរ​ក្នុង​មួយ​ថ្ងៃ​ៗ​អាច​កើន​ឡើង​រហូត​ដល់​ជាង​៧​លាន​ដំ​ណើរ​ ស្រប​ពេល​ដែល​បច្ចុ​ប្បន្ន​មាន​ត្រឹម​ជាង​៤​លាន​ដំ​ណើរ​បាន​ធ្វើ​ឲ្យ​រាជ​ធា​នី​ភ្នំ​ពេញ​កំ​ពុង​ជួប​បញ្ហា​ប្រ​ឈម​ នៃ​ការ​កក​ស្ទះ​ច​រា​ចរ​កើត​ឡើង​ស្ទើរ​ជា​ប្រ​ចាំ​ថ្ងៃ​៕