ប្រ​ជា​ស​ហ​គ​ម​ន៍​ផ្លូ​វ​រ​ថ​ភ្លើ​ង​ ទា​ម​ទា​រ​អោ​យ​A​D​B​ធា​នា​ថា​ពួ​ក​គេ​នឹ​ង​មិ​ន​ក្លា​​​យ​​​ជា​​​ជ​​​​​ន​​រ​​​ង​​គ្រោះ​ដោ​យ​សារ​ការ​អ​ភិ​វ​ឌ្ឍ​ន៍

ដោយ រិទ្ធិ ម៉ូនីកា, វិទ្យុបារាំងrfi, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤

ការ​អភិ​វឌ្ឍ​ស្ថានីយ៍​រា​ជាយ​ស្ម័យាន​កម្ពុជា​ដោយ​ប្រើ​ប្រាក់​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​( ADB)​

ការ​អភិ​វឌ្ឍ​ស្ថានីយ៍​រា​ជាយ​ស្ម័យាន​កម្ពុជា​ដោយ​ប្រើ​ប្រាក់​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​( ADB)​

ប្រ​ជា​ស​ហ​គមន៍​ផ្លូវ​រថ​ភ្លើង​ បាន​ទាម​ទារ​រក​លិ​ខិត​ឆ្លើយ​តប​ផ្លូវ​ការ​ជា​ថ្មី ​ ពី​ធ​នា​គា​រអភិ​វឌ្ឍន៍​អា​ស៊ី​ប្រ​ចាំ​នៅ​កម្ពុ​ជា​ ADB​ ។ ​ការ​ទាម​ទារ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស​ន្នី​សីទ​ការ​សែត​ នា​ព្រឹក​ថ្ងៃ​ទី​ ២៦​​សីហា​នេះ ក្រោយ​ពី​ប្រ​ជា​ស​ហ​គមន៍​បាន​ទទួល​លិ​ខិត​មួយ​ច្បាប់​ពី​ធ​នា​គារ​ADB​ ដែល​ប្រ​ជា​ស​​ហ​គមន៍​អះ​អាង​ថា ​មិនបាន​ ឆ្លើយ​តប​ទៅ​នឹង​សំ​ណួរ​របស់​ខ្លួន​នោះ​ទេ​។

អ្វី​ដែល​ប្រ​ជា​ស​ហ​គមន៍​ទាម​ទារ​នៅ​ព្រឹក​នេះ ​គឺ ​សូម​អោយ​ធ​នា​គារ​ABD​ផ្តល់​នូវ​ការ​ឆ្លើ​ប​តប​យ៉ាង​ច្បាស់​លាស់​អំ​ពី​ទំ​ហំ​ទាំង​មូល​នៃ​សម្ប​ទាន​ផ្លូវ​ដែក​ដែល​រដ្ឋា​ភិ​បាល​បាន​ផ្តល់​សម្រាប់​គម្រោង​អ​ភិ​វឌ្ឍន៍​ផ្លូវ​ដែក ​ព្រម​ទាំង​ ដំ​ណោះ​ស្រាយ​ដែល​ប្រ​ជា​ស​ហ​គមន៍​ត្រូវ​ទ​ទួល​បាន​ក្នុង​ករ​ណី​ដែល​មាន​ការ​ប៉ះ​ពាល់​ដល់​ដី​ធ្លី​ពួក​គាត់ ​។

​អ្នក​ស្រី ​នី​ សន្តោស​ តំ​ណាង​ប្រ​ជា​ស​ហ​គមន៍​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បា​រាំង​ថា ​ចំនុច​សំ​ខាន់​ដែល​ប្រ​ជា​ស​ហគ​មន៍​ចង់​ដឹង​នោះ​គឺ​ ថា​តើ​គម្រោង​អភិ​វឌ្ឍន៍​ផ្លូវ​ដែក ​នឹង​មាន​ដំ​ណាក់​កាល​ទី​២ ​ឬ ​ទី​៣ ​ទៀត​ទេ​ ? ​បើ​មាន ​តើ​នឹង​ត្រូវ​ប៉ះ​ពាល់​ដី​ទំ​ហំ​ប៉ុ​ន្មាន ​ម៉ែត​ទៀត​ ហើយ​មាន​ដំ​ណោះ​ស្រាយ​អ្វី​ខ្លះ​ដល់​ប្រ​ជា​ជន​?តែ​បើ​គ្មាន​គម្រោង​ដំ​ណាក់​កាល​ទី​២ ​ឬ​ទី​៣ ​ទេ ​ប្រ​ជា​ស​ហ​គមន៍​សូម​អោយ​ធ​នា​គារ​ADB​ចេញ​លិ​ខិត​ផ្លូវ​ការ​ដែល​ធា​នា​ថា នឹង​មិន​មាន​គម្រោង​អ្វី​បន្ត​ទេ​ ហើយ​ ប្រ​ជា​ស​ហ​គមន៍​ក៏​នឹង​មិន ​ទទួល​រង​គ្រោះ​ដែរ​។

អ្នក​ស្រី​ បន្ថែម​ថា ​នៅ​ពេល​នេះ​ ប្រ​ជា​ស​ហ​គមន៍​របស់​អ្នក​ស្រី​ មិន​ទាន់ ​ទទួល​រង​គ្រោះ​ពី​ការ​បណ្តេញ​ចេញ​អ្វី​នោះ​ទេ ​តែ​ការ​ទាម​ទារ​ដែល​សហ​គម​ន៍​ធ្វើ​ឡើង​រហូត​មក​ទល់​ពេល​នេះ​គឺ​ដើ​ម្បី​ធា​នា​ថា​ពួក​គាត់ ​នឹង​មិនមាន​វា​ស​នា​អ​ភ​ព្វ័ ​រង​គ្រោះ​ពី​ការ​អភិវ​ឌ្ឍន៍​ដូច​ស​ហ​គមន៍​បុរី​ កី​ឡា ​ឬ​អ្នក​ភូម​បឹង​កក់​ជា​ដើម​។

ប្រ​ជា​ស​ហ​គមន៍​នៅ​ព្រឹក​នេះ​ក៏​បាន​ដាក់​លិ​ខិត​ទាម​ទារ​រក​ចម្លើយ​ជា​ថ្មី ​ទៅ​កាន់​ធ​នា​គារ​ADB​ ផង​ដែរ​ ។ នៅ​ក្នុង​សន្និ​សីទ​ព្រឹក​ម៉ិញ​ ប្រជា​ស​ហគមន៍​បាន​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី ១​ កញ្ញា ​ខាង​មុខ​នេះ​ ប្រ​ជា​ស​ហគមន៍​នឹង​ត្រ​លប់​មក​យក​ចំ​លើយ​ពី​ធ​នា​គារ​ADB​វិញ​។

សូម​បញ្ជាក់​ថា ​ កាល​ពី​ថ្ងៃ​ទី​ ៣​សី​ហា ​ឆ្នាំ ​២០១៤​ ប្រ​ជា​ស​ហគមន៍​ផ្លូវ​រថ​ភ្លើង​បាន​ដាក់​លិ​ខិត សូម​អោយ​ធ​នា​គារ​ADB​ឆ្លើយ​តប​ម្តង​រួច​មក​ហើយ​។ ​ធ​នា​គារ​ADB​នៅ​ថ្ងៃ​ទី​១៣​សី​ហា ​បាន​ឆ្លើយ​តប​វិញ ​តែ យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​សេច​ក្តី​ថ្លែង​កាណ៍​របស់​ប្រ​ជា​ស​ហ​គមន៍​ផ្លូវ​ដែក ​ចុះ​ថ្ងៃ​ទី​២៦ ​សី​ហា​នេះ ​លិ​ខិត​របស់​ធ​នា​គារ​ADB ​មិន​បាន​ឆ្លើយ​តប​ចំ​ពោះ​ចម្ងល់​របស់​ស​ហគមន៍​នោះ​ទេ ​បាន​ត្រឹម​តែ​ផ្តល់​ពត៌​មាន​ដែល ប្រ​ជា​ស​ហគមន៍​បាន​ដឹង​រួច​មក​ហើយ៕