ភ្លើង​កំពុង​ឆេះ​ផ្ទះ ប្រជាពលរដ្ឋ យ៉ាង​សន្ធោសន្ធៅ នៅតាម​ផ្លូវ​រថភ្លើង ក្រោយ​សាកល​វិទ្យាល័យ ភូមិ​ន្ទ​ភ្នំពេញ

ដោយៈ ដើមអំពិល, ថ្ងៃទី​ ១៧ ខែ ធ្នូ ឆ្នាំ ២០១៤

ភ្នំពេញ ៖ អគ្គិភ័យដ៏កំណាចមួយ នៅវេលាម៉ោង ១២និង៥០នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ បាននិងកំពុងឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពោលនៅខាងក្រោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

សេចក្ដីរាយការណ៍ភ្លាមៗពី កន្លែងកើតហេតុ បានឱ្យដឹងថា ភ្លើងកាន់តែឆាបឆេះយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ជួយអន្ដរាគមន៍យ៉ាងញាប់ដៃញាប់ជើង ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ នៃអគ្គិភ័យនេះនៅឡើយទេ ៕