បន្ទាប់ពី​ដំណើរការ​សាកល្បង សេវា​រថភ្លើង​នឹង​ចាប់​ផ្តើម

ប្រភព ៖ ខេមបូឌា ដេលី / ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នំាំ២០១៦, ដោយ 

បន្ទាប់ពីជោគជ័យពីការដាក់ឲ្យដំណើរការសាកល្បងនៅពេលចូលឆ្នាំថ្មីកាលពីដើមខែនេះ សេវារថភ្លើងនឹងចាប់ផ្តើមផ្តល់សេវានៅចុងសប្តាហ៍ជាទៀងទាត់ រវាងក្រុងភ្នំពេញនិងក្រុងព្រះសីហនុនៅថ្ងៃសៅរ៍ ដោយមានការឈប់នៅខេត្តតាកែវនិងខេត្តកំពត។

យោងតាមលោក ចន ហ្គីរី (John Guiry) នាយកប្រតិបត្តិ ឲ្យដឹងថា រាជាយស្ម័យយានបានចាប់ផ្តើមសេវាអ្នកដំណើរជាថ្មីរវាងរាជធានីនិងខេត្តឆ្នេរសមុទ្រកាលពីថ្ងៃទី១០ខែមេសា បន្ទាប់ពីការអាក់ខានអស់រយៈពេល១៤ឆ្នាំ និងបានលក់អស់២.២៥០សំបុត្រនៅពេលដាក់ឲ្យដំណើរការរយៈពេលសាកល្បង៨ថ្ងៃ។

លោក ហ្គីរី បាននិយាយថា ដោយរីករាយនឹងប្រជាប្រិយនៃផ្លូវ ដែលយឺតជាង ប៉ុន្តែថោកជាងជម្រើសដឹកជញ្ជូនតាមផ្លូវគោកផ្សេងទៀតនោះ នៅថ្ងៃសៅរ៍ ក្រុមហ៊ុននឹងចាប់ផ្តើមសេវាចុងសប្តាហ៍ទៀងទាត់និងថ្ងៃបុណ្យ។cam-photo-front1

លោកបាននិយាយថា “រយៈពេលខ្លីនិងយូរគឺថា វាហាក់ដូចជាសាធារណជនកំពុងទទួលយកគំនិតនេះ”។ លោកបាននិយាយបន្ថែមថា លោកប្រាកដក្នុងខ្លួនថា តម្រូវការធ្វើដំណើរតាមរថភ្លើងនឹងមានច្រើន។

“យើងបានតួលេខ និងបានកំណត់ថា រវាងមនុស្សដំបូងដែលធ្វើដំណើរទៅខេត្តឆ្នេរសមុទ្រនេះលើកទី១ និងអ្នកដែលនឹងប្រើសេវានេះជាទៀងទាត់ នោះនឹងមានដំណើរការល្អ”។

នៅពេលដែលរថភ្លើងនឹងរត់ពីថ្ងៃសៅរ៍ដល់ថ្ងៃច័ន្ទ ថ្ងៃចុងសប្ដាហ៍ខាងមុខនេះត្រូវនឹងទិវាពលកម្មអន្តរជាតិនៅថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេរំពឹងថា នឹងជិះទូរថភ្លើងធ្វើលើក្តារបន្ទះរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅថ្ងៃសៅរ៍ រថភ្លើងនឹងរត់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យនៅពេលអនាគត។

លោក ហ្គីរី បាននិយាយថា “យើងបានលក់សំបុត្រច្រើនសម្រាប់ថ្ងៃសៅរ៍ដោយគ្មានការផ្សព្វផ្សាយ ហើយប្រជាជនភាគច្រើនប្រហែលមិនដឹងថាលោក ហ៊ុន សែន នឹងធ្វើដំណើរទេ”។

ថ្ងៃចុងសប្តាហ៍ភាគច្រើន រថភ្លើងពីរខ្សែរបស់ក្រុមហ៊ុន មួយខ្សែមានម៉ាស៊ីនត្រជាក់ មួយខ្សែមានកង្ហារ នឹងចាប់ផ្តើមចេញពីភ្នំពេញនៅម៉ោង៧ព្រឹកថ្ងៃសុក្រ ហើយមានបួនជើងតាមផ្លូវមានប្រវែង២៦៦គីឡូម៉ែត្រ។

សំបុត្រពីភ្នំពេញទៅតាកែវ កំពត និងខេត្តព្រះសីហនុ មានតម្លៃ៤ដុល្លារ ៥ដុល្លារ និង៦ដុល្លារតាមលំដាប់។

លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បាននិយាយថា ការជូនដំណឹងអំពីសេវារថភ្លើងទៀងទាត់គឺជាដំណឹងល្អសម្រាប់ខេត្តព្រះសីហនុ ដែលឆ្នេរខ្សាច់និងរង្គសាលជាទីពេញនិយមក្នុងចំណោមភ្ញៀវក្នុងស្រុកនិងក្រៅស្រុក។

លោកបាននិយាយថា “ដោយលោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរតាមរថភ្លើងជាលើកដំបូង វាបង្ហាញឲ្យឃើញថា វាជាផ្លូវមានសុវត្ថិភាពក្នុងការធ្វើដំណើរ និងបង្ហាញថា វាមានសេវាល្អសម្រាប់ភ្ញៀវទេសចរ”៕ និត