គម្រោង​ផ្លូវ​ល្បឿន​លឿន​អាច​ប៉ះពាល់​ជាង​ ១ ពាន់​គ្រួសារ

ប្រភព ៖ ភ្នំពេញ ប៉ុស្តិ៍​ / ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នំា២០១៦, ដោយ ប៉ិច សុធារី ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ដែល​បាន​សិក្សា​លើ​ផលប៉ះពាល់​នៃ​ផ្លូវ​​អាកាស​ល្បឿន​លឿន​នៅ​រាជធានី​ភ្នំពេញ​បាន​​ឲ្យ​ដឹង​ថា​តាម​ការ​សិក្សា​ជា​បឋម​មាន​ប្រជាពលរដ្ឋ​ជាង ១ ​ពាន់​​គ្រួសារ​​ដែល​អាច​រង​​ផលប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​ផ្លូវ​ល្បឿន​​លឿន​​នោះ​ហើយ​ការ​ចំណាយ​សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​​នឹង​មាន​ទំហំ​ធំ​ដែល​ភាគី​ក្រុមហ៊ុន​ហឺណាន​អាច​មាន​លទ្ធភាព​វិនិយោគ​ផ្លូវ​ច្រើន​ជាង​ក្រុមហ៊ុន​ពីរ​ទៀត​ដែល​បាន​ស្នើ។ យោង​តាម​​លិខិត​របស់​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​លោក គាត ឈន់ ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន … More

អ្នក​បឹងកក់​តវ៉ា​នៅ​មុខ​ធនាគារ​ពិភពលោក​និង​ទូត​អាមេរិក​ទាមទារ​ដំណោះស្រាយ​ដីធ្លី

ប្រភព៖ វិទ្យុអាស៊ីសេរី ថ្ងៃទី ១៥ ខែ​ កុម្ភៈ ឆ្នាំ២០១៦ ដោយ ទ្បេង ម់ាលី ស្ត្រី​អ្នក​បឹងកក់ ប្រមាណ ៣០​នាក់ តវ៉ា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​ធនាគារ​ពិភពលោក (World Bank) ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ … More

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង

ប្រភព៖ វិទ្យុអាស៊ីសេរី, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦, ដោយ ហ៊ំ ចំរើន អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ប្រជុំ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត។ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នៅ​សាលា​ក្រុង​ប៉ោយប៉ែត ភាគ​ច្រើន​សាទរ​នឹង​ការ​ដោះស្រាយ​នេះ ប៉ុន្តែ​ការ​ប្រជុំ​នេះ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។ ប្រជាពលរដ្ឋ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស … More

ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​គ្មាន​ទំនុក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់

ប្រភព៖​​  វិទ្យុអាស៊ីសេរី, ថ្ងៃទី០៩ ខែ​០២​ ឆ្នាំ២០១៦, ដោយ ខែ សុណង ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ជា​ធម្មតា ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​ពិចារណា​រក​ដំណោះស្រាយ​ជុំវិញ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទៅ​ប្រមូល​ផ្ដុំ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល រៀបចំ​វេទិកា​សាធារណៈ​មួយ ដើម្បី​ជជែក​គ្នា​ពី​គម្រោង​វិនិយោគ​សាងសង់​នេះ។ … More

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ដែក​នៅ​ប៉ោយប៉ែត​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង

ប្រភព៖ .rfa.org ដោយ៖ហ៊ុំ ចំរើន   ថ្ងៃទី​២១ កញ្ញា ២០១៥ ប្រជាពលរដ្ឋ​ប្រមាណ ៤០​នាក់​ក្នុង​ចំណោម ៦០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​ដែក​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ផ្ដល់​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។ តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក ឆេង … More

អាជ្ញាធរ​ខេត្ដ​ថា ខ្លួន​គ្មាន​តួនាទី​ផ្តល់​សំណង​ដល់​ពលរដ្ឋ​ដែល​ប៉ះពាល់​ពី​ការអភិវឌ្ឍ​ផ្លូវដែក​

ប្រភព៖ vodhotnews ដោយ៖សា​វី​ | ថ្ងៃចន្ទ ទី២១ កញ្ញា ២០១៥ http://vodhotnews.com/media/sounds/150921-vod-bosavy-f-gg-ahtorities-no-capability–restitution-citizens-touch-road-train-01-thorn-ed-2015-09-21.mp3 អាជ្ញាធរ​ខេត្ដ​បន្ទាយមានជ័យឱ្យដឹងថា ខ្លួន​គ្មាន​តួនាទីដោះស្រាយ​សំណង​ដល់​ពលរដ្ឋ ​ដែល​រង​ផលប៉ះពាល់ពី​ការអភិវឌ្ឍន៍​ផ្លូវ​រថភ្លើងនៅ​ក្រុង​ប៉ោយប៉ែ​ត​នោះទេ ដោយ​អះអាង​ថា ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​ ការលើកឡើង​នេះ ស្រប​ពេល​ប្រជាពលរដ្ឋ​ប្រមាណ​៦០​នាក់ បាន​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​នៅមុខ​សាលាក្រុង​ប៉ោយ​ប៉ែត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលគោរព​តាម​កិច្ចសន្យា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB) ដែល​សន្យា​សំណង​ឱ្យបាន​សមរម្យដល់​ពលរដ្ឋ​ទាំង​នោះ​។​ អភិបាលខេត្ដ​បន្ទាយមានជ័យ … More

អាជ្ញាធរ​តម្រូវ​ឲ្យ​ពលរដ្ឋ​ជាង ៧០ គ្រួសារ​រើ​ផ្ទះ​ចេញ​ពី​ក្បែរ​ផ្លូវ​ដែក

ប្រភព៖ ភ្នំពេញប៉ុស្តិ៍,​ ដោយ៖ ឃុត សុភចរិយា,Wed, 2 September 2015 បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៧០ ​គ្រួសារ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើការ​រុះរើ​ផ្ទះ​ទៅកាន់​ទីតាំង​ថ្មី​ដើម្បី​សម្រួល​ដល់​គម្រោង​សា្ថបនា​ផ្លូវ​វាង​ក្រវាត់​ក្រុង និង​គម្រោង​ស្ថាបនា​ឡើង​វិញ​នូវ​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា​ពី​ភ្នំពេញ​ទៅ​កាន់​អូរជ្រៅ​ក្រុង​ប៉ោយប៉ែត​ជាប់​ព្រំប្រទល់​ដែន​កម្ពុជា-ថៃ។ លោក អ៊ូ ម៉ៅ អាយុ​ ៤៧ … More

ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង​តវ៉ា​មុខ​ធនាគារ​ ADB

Tue, 23 June 2015 ដោយ៖ បិុច ធារី ភ្នំពេញៈ អតីត​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​រាជធានី​ភ្នំពេញ​​ ជិត ៥០ ​នាក់​ដែល​បាន​បម្លាស់​​ទី​ទៅកាន់​ទីតាំង​ថ្មី​ ៤ ឆ្នាំ​មក​​ហើយ​នោះ​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ជាថ្មី​នៅ​មុខ​ធនាគារ​ អភិវឌ្ឍន៍​អាស៊ី (ADB) កាលពី​ថ្ងៃ​ម្សិលមិញ ទាមទារ​ឲ្យ​ធនាគារ​​មួយ​នេះ​ផ្តល់​ថវិកា ៨០០០ ​ដុល្លារ​ក្នុង​មួយ​គ្រួសារ … More