គម្រោង​ផ្លូវ​ល្បឿន​លឿន​អាច​ប៉ះពាល់​ជាង​ ១ ពាន់​គ្រួសារ

ប្រភព ៖ ភ្នំពេញ ប៉ុស្តិ៍​ / ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នំា២០១៦, ដោយ ប៉ិច សុធារី ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ដែល​បាន​សិក្សា​លើ​ផលប៉ះពាល់​នៃ​ផ្លូវ​​អាកាស​ល្បឿន​លឿន​នៅ​រាជធានី​ភ្នំពេញ​បាន​​ឲ្យ​ដឹង​ថា​តាម​ការ​សិក្សា​ជា​បឋម​មាន​ប្រជាពលរដ្ឋ​ជាង ១ ​ពាន់​​គ្រួសារ​​ដែល​អាច​រង​​ផលប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​ផ្លូវ​ល្បឿន​​លឿន​​នោះ​ហើយ​ការ​ចំណាយ​សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​​នឹង​មាន​ទំហំ​ធំ​ដែល​ភាគី​ក្រុមហ៊ុន​ហឺណាន​អាច​មាន​លទ្ធភាព​វិនិយោគ​ផ្លូវ​ច្រើន​ជាង​ក្រុមហ៊ុន​ពីរ​ទៀត​ដែល​បាន​ស្នើ។ យោង​តាម​​លិខិត​របស់​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​លោក គាត ឈន់ ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន … More

អ្នក​បឹងកក់​តវ៉ា​នៅ​មុខ​ធនាគារ​ពិភពលោក​និង​ទូត​អាមេរិក​ទាមទារ​ដំណោះស្រាយ​ដីធ្លី

ប្រភព៖ វិទ្យុអាស៊ីសេរី ថ្ងៃទី ១៥ ខែ​ កុម្ភៈ ឆ្នាំ២០១៦ ដោយ ទ្បេង ម់ាលី ស្ត្រី​អ្នក​បឹងកក់ ប្រមាណ ៣០​នាក់ តវ៉ា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​ធនាគារ​ពិភពលោក (World Bank) ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ … More

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង

ប្រភព៖ វិទ្យុអាស៊ីសេរី, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦, ដោយ ហ៊ំ ចំរើន អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ប្រជុំ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត។ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នៅ​សាលា​ក្រុង​ប៉ោយប៉ែត ភាគ​ច្រើន​សាទរ​នឹង​ការ​ដោះស្រាយ​នេះ ប៉ុន្តែ​ការ​ប្រជុំ​នេះ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។ ប្រជាពលរដ្ឋ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស … More

ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​គ្មាន​ទំនុក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់

ប្រភព៖​​  វិទ្យុអាស៊ីសេរី, ថ្ងៃទី០៩ ខែ​០២​ ឆ្នាំ២០១៦, ដោយ ខែ សុណង ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ជា​ធម្មតា ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​ពិចារណា​រក​ដំណោះស្រាយ​ជុំវិញ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទៅ​ប្រមូល​ផ្ដុំ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល រៀបចំ​វេទិកា​សាធារណៈ​មួយ ដើម្បី​ជជែក​គ្នា​ពី​គម្រោង​វិនិយោគ​សាងសង់​នេះ។ … More

អាជ្ញាធរ​តម្រូវ​ឲ្យ​ពលរដ្ឋ​ជាង ៧០ គ្រួសារ​រើ​ផ្ទះ​ចេញ​ពី​ក្បែរ​ផ្លូវ​ដែក

ប្រភព៖ ភ្នំពេញប៉ុស្តិ៍,​ ដោយ៖ ឃុត សុភចរិយា,Wed, 2 September 2015 បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៧០ ​គ្រួសារ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើការ​រុះរើ​ផ្ទះ​ទៅកាន់​ទីតាំង​ថ្មី​ដើម្បី​សម្រួល​ដល់​គម្រោង​សា្ថបនា​ផ្លូវ​វាង​ក្រវាត់​ក្រុង និង​គម្រោង​ស្ថាបនា​ឡើង​វិញ​នូវ​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា​ពី​ភ្នំពេញ​ទៅ​កាន់​អូរជ្រៅ​ក្រុង​ប៉ោយប៉ែត​ជាប់​ព្រំប្រទល់​ដែន​កម្ពុជា-ថៃ។ លោក អ៊ូ ម៉ៅ អាយុ​ ៤៧ … More

ពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ជិត​រាជា​យ​ស្ម័យ​យាន​កម្ពុជា​បារម្ភ​ពី​ការបណ្តេញចេញ​​

ដោយ៖,ខេមញូវ,​ ញឹម សុខន​ | ថ្ងៃអង្គារ ទី19 ឧសភា 2015 អ្នកភូមិ​ជាង​៣០០​គ្រួសារ នៅជាប់​ផ្លូវ​រថភ្លើង​ជិត​អយស្ម័យយាន​កម្ពុជា ក្នុង​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ បារម្ភ​ពី​ការបណ្តេញចេញ ខណៈ​រាជរដ្ឋាភិបាល ធ្វើ​អនុ​ប​យោគ​ដី​នៅ​តំបន់​នោះ ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដោយ​មិន​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន ។​ តាម​អនុក្រឹត្យ​ស្តីពី​ការធ្វើ​អ​នុប​យោគ ប្តូរ​ចំណាត់ថ្នាក់ … More

សហគមន៍​ផ្លូវ​រថភ្លើង​រក​អន្តរាគមន៍​ពី​បរទេស​ទប់ស្កាត់​ការបណ្តេញចេញ​​

ប្រភព៖  VOD ដោយ៖​ ថោ ស៊ីណា​​ | ថ្ងៃចន្ទ ទី11 ឧសភា 2015, សហគមន៍​ផ្លូវ​រថភ្លើង​ចំនួន៨ ក្នុង​រាជធានី​ភ្នំពេញ រក​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស​មួយ​ដើម្បី​ទប់ស្កាត់​ការបណ្តេញ​ចេញ​ទាំង​បង្ខំ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ។ ​ការស្វែងរក​អន្តរាគមន៍​នេះ ដោយ​ពួកគេ​ធ្វើ​ស​ន្និសីទ​សារព័ត៌មាន​មុខ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា ដើម្បី​ដាក់​លិខិត​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី១១ ខែឧសភា​នេះ ​។ … More

ប្រជា​សហគមន៍ ផ្លូវ​រថភ្លើង​ប្រមូលផ្តុំ មុខ​ស្ថានទូត​ហ្វីលីពីន ដើម្បី​សុំ​អន្តរាគមន៍​

ប្រភព៖ cen.com.kh ថ្ងៃទី 11 ឧសភា 2015 ដោយ៖ មុនីរាជ ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា នេះ ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង ក្នុង​រាជធានី​ភ្នំពេញ បាន នាំគ្នា​ទៅ​ប្រមូលផ្តុំនៅមុខ​ស្ថានទូត​ហ្វីលីពីន ដើម្បី​ធ្វើ​សន្និសីទកាសែត ក្នុង​គោលបំណង​ដើម្បី​ស្នើសុំ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​នៅ​ហ្វីលីពីន ជួយ​ធ្វើ​អន្តរាគមន៍ … More

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មិន​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា

ដោយ៖កែវ និមល, វិទ្យុអាស៊ីសេរី,  ថ្ងៃទី១១ខែមីនា ឆ្នាំ២០១៥ ការ​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា បាន​សម្រេច​តែ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ប៉ុណ្ណោះ ចំណែក​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ប្រទេស មិន​ទាន់​ជួសជុល​បាន​សម្រេច​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ កន្លង​មក ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេឌីប៊ី (ADB) ជាមួយ​ក្រុមហ៊ុន​ផ្លូវ​ដែក​ប្រទេស​អូស្ត្រាលី បាន​រួម​គ្នា​ជួសជុល​ផ្លូវ​ដែក​នេះ តែ​មាន​បញ្ហា​ជាច្រើន​កើត​ឡើង ធ្វើ​ឲ្យ​ការ​ស្ដារ និង​ជួសជុល​ផ្លូវ​ដែក​នេះ មិន​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​ទេ។ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី … More