ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​សាង​សង់​ផ្លូវ​ដែក​កំពុង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​កើត​​​ភូមិ​គ្រឹះ​សម្តេច​ហ៊ុន សែន

ដោយ៖ផ្កាយព្រឹក, កោះសន្ដិភាព,ថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈ ២០១៥ រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ នេះ​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​​ប៉ះ​ពាល់​ដោយ​សារ​ការ​សាង​សង់​ផ្លូវ​ដែក​ប្រមាណ​ជាង​៤០​នាក់​បាន​និង​កំពុង​​ប្រមូល​ផ្តុំ​​គ្នា​តវ៉ា​នៅ​​ចំណុច​ក្បែរ​ធនា​គារ​ADB ខាង​កើត​​ភូមិ​គ្រឹះ​សម្តេច​ហ៊ុន​ សែន ដោយ​មាន​លើក​បដា និង​ស្រែក​តាម​មី​ក្រូ​​​ទាម​ទារ​ឱ្យ​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី​ (ADB)ដែល​ទទួល​សាង​សង់​ផ្លូវ​នេះ​ផ្អាក​គម្រោង​សាង​សង់​ផ្លូវ​ដែក​សិន​ និង​សិក្សា​ពី​ផល​ប៉ះ​ពាល់​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ជាមុន​សិន​។ ពេល​នេះ​គេ​មិន​ទាន់​ឃើញ​ខាង​ធនា​គារ​ចេញ​មក​​​​​​​អន្តរា​គមន៍​នៅ​ឡើយ​ ហើយ​ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ដោយ​​មិន​មានការ​បង្ក្រាប​ពី​អាជ្ញា​ធរ​ទេ​៕  

ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​ADB​ផ្ដល់ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​តាម​ការសន្យា​​

ដោយ៖ណាត សុភាព, ភ្នំពេញប៉ុស្ដិ៍ុំ,ថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈ ២០១៥ ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​មាន​គ្នា​ប្រមាណ​៦០​នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​មុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ដើម្បី​ទាមទារ​ឲ្យ​ធនាគារ​នេះ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​​ផ្លូវ​រថភ្លើង​​តាម​ការ​សន្យា ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ។​ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ ធនាគារ ADB បាន​សន្យា​ជាមួយ​ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​មករា … More

សេចក្តីថ្លែងការណ៍សារព័ត៌មាន ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងស្តារផ្លូវរថភ្លើង បានដាក់ពាក្យបណ្តឹងទៅគណ:កម្មការ ដោះស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រសួង

ថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញជាង ៩០គ្រួសារ ទទួលរងផលប៉ះ ពាល់ពី គម្រោងស្តារផ្លូវ រថភ្លើងស្ថិតក្រោមជំនួយហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលប្រទេសអូ-ស្រ្តាលី បានដាក់ពាក្យបណ្តឹងទៅគណ:កម្មការដោះស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រសួង ហៅកាត់ថា (IRC)។ ដើមបណ្តឹង រួមមាន ប្រជាពលរដ្ឋដែលបានចាកចេញទៅនៅទីតាំងថ្មី (ត្រពាំងអញ្ចាញ) និងអ្នកដែលរងផលប៉ះពាល់មួយផ្នែក បានថ្លែងថាពួកគាត់បាន នឹងកំពុងប្រឈមបញ្ហាដោយសារគម្រោងនេះ ហេតុដូច្នេះ ប្រជាពលរដ្ឋចង់បានដំណោះស្រាយ។ … More