ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​ADB​ផ្ដល់ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​តាម​ការសន្យា​​

ដោយ៖ណាត សុភាព, ភ្នំពេញប៉ុស្ដិ៍ុំ,ថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈ ២០១៥ ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​មាន​គ្នា​ប្រមាណ​៦០​នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​មុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ដើម្បី​ទាមទារ​ឲ្យ​ធនាគារ​នេះ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​​ផ្លូវ​រថភ្លើង​​តាម​ការ​សន្យា ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ។​ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ ធនាគារ ADB បាន​សន្យា​ជាមួយ​ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​មករា … More

ក្រុមហ៊ុន​​​រដ្ឋ​​​ធំ​បំផុត​លំដាប់​​ទី​ប្រាំ​មួយ​​របស់​​ចិន​ គ្រោង​សាង​សង់​ផ្លូវ​ដែក​នៅ​ប្រទេស​កម្ពុជា​

ប្រភព៖ BNEWS, អត្ថបទ ៖ ចាន់ សុខ​ នាង​, ផ្សាយ ថ្ងៃទី29  ខែJanuary  ឆ្នាំ2015  ម៉ោង​ 10:16 នាទី ក្រុម​ហ៊ុន​ផ្លូវ​ដែក​ចិន​អន្តរជាតិ​ China Railway International Group ​​មាន​គម្រោង​សាង​សង់​ផ្លូវ​ដែក​នៅ​កម្ពុជា​ដោយ​ឈរ​លើ​គោលការណ៍​កសាង​ប្រតិបត្តិ​ផ្ទេរ … More

ADB សន្យា​ផ្តល់​ព័ត៌មាន​ទៅ​ប្រជា​សហគមន៍​ស្តី​ពី​ការសង់​ផ្លូវ​រថភ្លើង​នៅ​ដើម​សប្តាហ៍​ក្រោយ​​

ដោយ៖ណាត សុភាព,VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី១៦ខែមករា ឆ្នាំ២០១៥ ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​នៅ​ថ្ងៃ​សុក្រ​នេះ សន្យា​ជាមួយ​ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០​សប្តាហ៍​ក្រោយ​ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ ។​ ការសន្យា​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ចំនួន​៨ និង​មាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ ផ្តល់​ព័ត៌មាន​ឲ្យបាន​ជាក់លាក់ ពី​ចំនួន​ម៉ែត្រ​ដែល​ត្រូវ​កំណត់​ចេញពី​ផ្លូវ​រថភ្លើង​ទៅ​ផ្ទះ​របស់​ពួកគេ ខណៈ​ពួកគេ​ព្រួយបារម្ភ​ពី​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។ សហគមន៍​ទាំងនោះ​រួមមាន សហគមន៍​ភូមិ​២ … More

​ធនាគារ​អភិវឌ្ឍន៍អាស៊ី សន្យា​ឲ្យមាន​ជំនួប​ត្រីភាគី​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ និង​សហគមន៍​រងគ្រោះ​ផ្លូវ​រថភ្លើង​​

ដោយ ឡាយ​ សាមាន, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) នៅ​ថ្ងៃ​ចន្ទ​នេះ សន្យា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ផ្លូវ​រថភ្លើង​ថា និង​ធ្វើ​ជា​អ្នកសម្របសម្រួល​ឲ្យមាន​ត្រីភាគី​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​នេះ​ឲ្យបាន​ឆាប់​។​ ​ការសន្យា​នេះ​បន្ទាប់​ពី​ប្រធាន​ធនាគា​អភិវឌ្ឍន៍អាស៊ី អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ ៤​នាក់ ចូល​ជួប​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ផ្លូវ​រថភ្លើង​ជិត​២០០​នាក់ ប្រមូលផ្ដុំ​នៅ​មុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) … More

ពលរដ្ឋ​រង​ផល​​ប៉ះពាល់​ពី​​ការ​ពង្រីក​ផ្លូវ​រទេះភ្លើង​ប្រមូល​ផ្ដុំ​នៅ​អេ.ឌី.ប៊ី

ដោយ ដែន អយុធ្យា, វិទ្យុអាស៊ីសេរី,​ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​ចំនួន ៧​សហគមន៍ ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពីមុខ​ការិយាល័យ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឬ​ហៅ​កាត់ អេ.ឌី.ប៊ី (ADB) នៅ​ថ្ងៃ​ទី​២៦ សីហា បង្ហាញ​កង្វល់​បាត់បង់​លំនៅឋាន​ដោយសារ​គម្រោង​ស្ថាបនា​ផ្លូវ​ដែក​នៅ​កម្ពុជា។ បញ្ហា​នេះ​នាយក​ធនាគារ អេ.ឌី.ប៊ី បញ្ជាក់​ថា … More

ពលរដ្ឋ​រង​ផល​​ប៉ះពាល់​ពី​​ការ​ពង្រីក​ផ្លូវ​រទេះភ្លើង​ប្រមូល​ផ្ដុំ​នៅ​អេ.ឌី.ប៊ី

ដោយ វោហារ ជាតិ, វិទ្យុអាស៊ីសេរី, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ តំណាង​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ការ​ពង្រីក​ផ្លូវ​រទេះភ្លើង​នៅ​ភ្នំពេញ ប្រមាណ ៣០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB) នៅ​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ទាមទារ​ឲ្យ​មន្ត្រី អេ.ឌី.ប៊ី បញ្ចេញ​ឯកសារ​ស្ដីពី​ការ​ពង្រីក​ផ្លូវ​រទេះភ្លើង​ជំហាន​ទី​២ និង​ទី៣ ឲ្យ​ពួក​គាត់​បាន​ដឹង​មុន។ … More

ប្រ​ជា​ស​ហ​គ​ម​ន៍​ផ្លូ​វ​រ​ថ​ភ្លើ​ង​ ទា​ម​ទា​រ​អោ​យ​A​D​B​ធា​នា​ថា​ពួ​ក​គេ​នឹ​ង​មិ​ន​ក្លា​​​យ​​​ជា​​​ជ​​​​​ន​​រ​​​ង​​គ្រោះ​ដោ​យ​សារ​ការ​អ​ភិ​វ​ឌ្ឍ​ន៍

ដោយ រិទ្ធិ ម៉ូនីកា, វិទ្យុបារាំងrfi, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ប្រ​ជា​ស​ហ​គមន៍​ផ្លូវ​រថ​ភ្លើង​ បាន​ទាម​ទារ​រក​លិ​ខិត​ឆ្លើយ​តប​ផ្លូវ​ការ​ជា​ថ្មី ​ ពី​ធ​នា​គា​រអភិ​វឌ្ឍន៍​អា​ស៊ី​ប្រ​ចាំ​នៅ​កម្ពុ​ជា​ ADB​ ។ ​ការ​ទាម​ទារ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស​ន្នី​សីទ​ការ​សែត​ នា​ព្រឹក​ថ្ងៃ​ទី​ ២៦​​សីហា​នេះ ក្រោយ​ពី​ប្រ​ជា​ស​ហ​គមន៍​បាន​ទទួល​លិ​ខិត​មួយ​ច្បាប់​ពី​ធ​នា​គារ​ADB​ ដែល​ប្រ​ជា​ស​​ហ​គមន៍​អះ​អាង​ថា ​មិនបាន​ … More

សហគមន៍​ផ្លូវ​រថភ្លើង ​ជំរុញ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ជួយ​ទប់ស្កាត់​ការបណ្តេញចេញ​​

ដោយ ញឹម សុខន, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ តំណាង​សហគមន៍​ចំនួន​៧ ក្នុង​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ឲ្យ​បង្ហាញ​ជំហរជាក់លាក់​បន្ថែមទៀត ពី​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល លើ​គម្រោង​ពង្រីក​ផ្លូវដែក​នៅ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ​។​ ​ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​មួយ នៅ​ជាប់​របង​ធនាគារ​ធនាគារ​នេះ ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន … More