ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មិន​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា

ដោយ៖កែវ និមល, វិទ្យុអាស៊ីសេរី,  ថ្ងៃទី១១ខែមីនា ឆ្នាំ២០១៥ ការ​ជួសជុល​ផ្លូវ​ដែក​នៅ​កម្ពុជា បាន​សម្រេច​តែ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ប៉ុណ្ណោះ ចំណែក​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ប្រទេស មិន​ទាន់​ជួសជុល​បាន​សម្រេច​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ កន្លង​មក ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេឌីប៊ី (ADB) ជាមួយ​ក្រុមហ៊ុន​ផ្លូវ​ដែក​ប្រទេស​អូស្ត្រាលី បាន​រួម​គ្នា​ជួសជុល​ផ្លូវ​ដែក​នេះ តែ​មាន​បញ្ហា​ជាច្រើន​កើត​ឡើង ធ្វើ​ឲ្យ​ការ​ស្ដារ និង​ជួសជុល​ផ្លូវ​ដែក​នេះ មិន​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​ទេ។ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី … More

មិន​មាន​ការ​ផ្តល់​មូលនិធិ​អេឌីប៊ី​បន្ថែម​ដល់​គម្រោង​ផ្លូវ​ដែក​ដែល​ជាប់​គាំង​ទេ

ដោយ៖ហ្សមប៊រ ភីធឺរ៍, ខេមបូឌា ដេលី,  ថ្ងៃទី១១ខែមីនា ឆ្នាំ២០១៥ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​មក​ធ្វើ​ទស្សន​កិច្ច លោក តាកេហ៊ីកុ ណាកាវ (Takehiko Nakao) បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា នឹង​មិន​មាន​ប្រាក់​ថែមទៀត​ពី​ធនាគារ​នេះ​ដើម្បី​បញ្ចប់​គម្រោង​ដែល​ជាប់​ គាំង​និង​ក្ស័យធន ដើម្បី​ស្ថារ​បណ្តាញ​ផ្លូវ​ដែក​ចាស់​របស់​ប្រទេស​កម្ពុជា គឺ​គម្រោង​មាន​ទឹក​ប្រាក់​១៤២​លាន​ដុល្លារ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​ផ្តួចផ្តើម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ សំខាន់។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប្រើ​ប្រាក់​ភាគច្រើន​សម្រាប់​គម្រោង​នេះ។ … More

ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​សាង​សង់​ផ្លូវ​ដែក​កំពុង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​កើត​​​ភូមិ​គ្រឹះ​សម្តេច​ហ៊ុន សែន

ដោយ៖ផ្កាយព្រឹក, កោះសន្ដិភាព,ថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈ ២០១៥ រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ នេះ​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​​ប៉ះ​ពាល់​ដោយ​សារ​ការ​សាង​សង់​ផ្លូវ​ដែក​ប្រមាណ​ជាង​៤០​នាក់​បាន​និង​កំពុង​​ប្រមូល​ផ្តុំ​​គ្នា​តវ៉ា​នៅ​​ចំណុច​ក្បែរ​ធនា​គារ​ADB ខាង​កើត​​ភូមិ​គ្រឹះ​សម្តេច​ហ៊ុន​ សែន ដោយ​មាន​លើក​បដា និង​ស្រែក​តាម​មី​ក្រូ​​​ទាម​ទារ​ឱ្យ​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី​ (ADB)ដែល​ទទួល​សាង​សង់​ផ្លូវ​នេះ​ផ្អាក​គម្រោង​សាង​សង់​ផ្លូវ​ដែក​សិន​ និង​សិក្សា​ពី​ផល​ប៉ះ​ពាល់​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ជាមុន​សិន​។ ពេល​នេះ​គេ​មិន​ទាន់​ឃើញ​ខាង​ធនា​គារ​ចេញ​មក​​​​​​​អន្តរា​គមន៍​នៅ​ឡើយ​ ហើយ​ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ដោយ​​មិន​មានការ​បង្ក្រាប​ពី​អាជ្ញា​ធរ​ទេ​៕  

ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​ADB​ផ្ដល់ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​តាម​ការសន្យា​​

ដោយ៖ណាត សុភាព, ភ្នំពេញប៉ុស្ដិ៍ុំ,ថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈ ២០១៥ ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​មាន​គ្នា​ប្រមាណ​៦០​នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​មុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ដើម្បី​ទាមទារ​ឲ្យ​ធនាគារ​នេះ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​​ផ្លូវ​រថភ្លើង​​តាម​ការ​សន្យា ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ។​ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ ធនាគារ ADB បាន​សន្យា​ជាមួយ​ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​មករា … More

ក្រុមហ៊ុន​ចិន​ចង់​វិនិយោគ​ផ្លូវដែក​ថ្មី​ម្តង​ទៀត

ដោយ៖ ម៉ៃ គុណមករា, ភ្នំពេញប៉ុស្ដិ៍ុំ,  ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៥ ភ្នំពេញៈ ក្រុមហ៊ុន​ដែល​បាន​ប្រកាស​សាងសង់​ផ្លូវដែក​មាន​តម្លៃ​ ៩,៦​ ពាន់​លាន​នៅ​កម្ពុជា​ កាលពី​ឆ្នាំ ​២០១៣ ​បាន​ត្រឡប់​មក​វិញ​ហើយ​នៅពេល​នេះ​ដោយ​បាន​ប្រកាស​ថា ពួកគេ «អាច» ​សម្លឹង​ទៅ​មើល​ការ​សាងសង់​គម្រោង​ផ្លូវដែក​ផ្សេង​ទៀត​ ប៉ុន្តែ​មិន​បាន​លើក​ឡើង​ពី​ការ​ចាប់ផ្ដើម​សាងសង់​ផ្លូវដែក ដែល​ខ្លួន​បាន​លើក​ឡើង​កាលពី​មុន​ឡើយ​។ កាលពី​ខែ​មករា ឆ្នាំ​២០១៣ … More

ADB សន្យា​ផ្តល់​ព័ត៌មាន​ទៅ​ប្រជា​សហគមន៍​ស្តី​ពី​ការសង់​ផ្លូវ​រថភ្លើង​នៅ​ដើម​សប្តាហ៍​ក្រោយ​​

ដោយ៖ណាត សុភាព,VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី១៦ខែមករា ឆ្នាំ២០១៥ ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​នៅ​ថ្ងៃ​សុក្រ​នេះ សន្យា​ជាមួយ​ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០​សប្តាហ៍​ក្រោយ​ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ ។​ ការសន្យា​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ចំនួន​៨ និង​មាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ ផ្តល់​ព័ត៌មាន​ឲ្យបាន​ជាក់លាក់ ពី​ចំនួន​ម៉ែត្រ​ដែល​ត្រូវ​កំណត់​ចេញពី​ផ្លូវ​រថភ្លើង​ទៅ​ផ្ទះ​របស់​ពួកគេ ខណៈ​ពួកគេ​ព្រួយបារម្ភ​ពី​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។ សហគមន៍​ទាំងនោះ​រួមមាន សហគមន៍​ភូមិ​២ … More