ប្រជា​សហគមន៍ ផ្លូវ​រថភ្លើង​ប្រមូលផ្តុំ មុខ​ស្ថានទូត​ហ្វីលីពីន ដើម្បី​សុំ​អន្តរាគមន៍​

ប្រភព៖ cen.com.kh ថ្ងៃទី 11 ឧសភា 2015 ដោយ៖ មុនីរាជ ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា នេះ ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង ក្នុង​រាជធានី​ភ្នំពេញ បាន នាំគ្នា​ទៅ​ប្រមូលផ្តុំនៅមុខ​ស្ថានទូត​ហ្វីលីពីន ដើម្បី​ធ្វើ​សន្និសីទកាសែត ក្នុង​គោលបំណង​ដើម្បី​ស្នើសុំ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​នៅ​ហ្វីលីពីន ជួយ​ធ្វើ​អន្តរាគមន៍ … More

ថៃ-ជប៉ុន​ គ្រោង​សង់​ផ្លូវដែក​ភ្ជាប់​កម្ពុជា

ដោយ៖ The Bangkok Post, ភ្នំពេញប៉ុស្ដិ៍ុំ,  ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៥ ក្រុងបាងកកៈ ប្រទេស​ថៃ និង​ជប៉ុន​បាន​យល់ព្រម​ជា​គោលការណ៍​ស្ដីពី​ការ​អភិវឌ្ឍ​រួម​លើ​បណ្ដាញ​ផ្លូវដែក​កម្រិត​ស្ដង់ដារ​មាន​ប្រវែង​១ ៤៣៥​គីឡូម៉ែត្រ​ដែល​តភ្ជាប់​ភូមិ​ជាប់​ព្រំប្រទល់​នៅ​ខេត្ត Kanchanaburi ប្រទេស​ថៃ​ជាមួយ​កម្ពុជា​។ កាលពី​ថ្ងៃ​អង្គារ​លោក​ឧបនាយករដ្ឋមន្ដ្រី Pridiyathorn Devakula បន្ទាប់ពី​ជំនួប​ជាមួយ​លោក Hiroto Izumi ទីប្រឹក្សា​ពិសេស​របស់​លោក​នាយករដ្ឋមន្ដ្រី … More

ក្រុមហ៊ុន​​​រដ្ឋ​​​ធំ​បំផុត​លំដាប់​​ទី​ប្រាំ​មួយ​​របស់​​ចិន​ គ្រោង​សាង​សង់​ផ្លូវ​ដែក​នៅ​ប្រទេស​កម្ពុជា​

ប្រភព៖ BNEWS, អត្ថបទ ៖ ចាន់ សុខ​ នាង​, ផ្សាយ ថ្ងៃទី29  ខែJanuary  ឆ្នាំ2015  ម៉ោង​ 10:16 នាទី ក្រុម​ហ៊ុន​ផ្លូវ​ដែក​ចិន​អន្តរជាតិ​ China Railway International Group ​​មាន​គម្រោង​សាង​សង់​ផ្លូវ​ដែក​នៅ​កម្ពុជា​ដោយ​ឈរ​លើ​គោលការណ៍​កសាង​ប្រតិបត្តិ​ផ្ទេរ … More

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ដែក​តវ៉ា​មុខ​ធនាគារ​អេ.ឌី.ប៊ី

ដោយៈលេង ម៉ាលី, អាស៊ីសេរី, ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ ប្រជាពលរដ្ឋ​៧​សហគមន៍ ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពីមុខ​ការិយាល័យ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឬ​ហៅ​កាត់ អេ.ឌី.ប៊ី (ADB) នៅ​ថ្ងៃ​ទី​២០ តុលា ទាមទារ​កុំ​ឲ្យ​អាជ្ញាធរ បណ្ដេញ​ពួកគាត់​ចេញ … More

ពលរដ្ឋ​រង​ផល​​ប៉ះពាល់​ពី​​ការ​ពង្រីក​ផ្លូវ​រទេះភ្លើង​ប្រមូល​ផ្ដុំ​នៅ​អេ.ឌី.ប៊ី

ដោយ ដែន អយុធ្យា, វិទ្យុអាស៊ីសេរី,​ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​ចំនួន ៧​សហគមន៍ ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពីមុខ​ការិយាល័យ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឬ​ហៅ​កាត់ អេ.ឌី.ប៊ី (ADB) នៅ​ថ្ងៃ​ទី​២៦ សីហា បង្ហាញ​កង្វល់​បាត់បង់​លំនៅឋាន​ដោយសារ​គម្រោង​ស្ថាបនា​ផ្លូវ​ដែក​នៅ​កម្ពុជា។ បញ្ហា​នេះ​នាយក​ធនាគារ អេ.ឌី.ប៊ី បញ្ជាក់​ថា … More

ប្រជា​សហគមន៍​រស់នៅ​តាម​ដងផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​ ADB ​ផ្តល់​ព័ត៌មាន​ពិត​ពី​ការអភិវឌ្ឍ​ផ្លូវ​រថភ្លើង​​

ដោយ ថុល ស្រីលក្ខណ៍, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ប្រជា​សហគមន៍​រស់នៅ​តាម​ដងផ្លូវ​រថភ្លើង ប្រមាណ​២០០​នាក់ មក​ពី​សហគមន៍​ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមូលផ្តុំ​គ្នា នៅខាងមុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ជំរុញ​ឲ្យ​ធនាគារនេះ ផ្តល់​ព័ត៌មាន​ពិត ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ពី​ភ្នំពេញទៅ​កំពុងផែ​ក្រុងព្រះសីហនុ​។ … More

​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​ចំនួន​១០សហគមន៍​ប្រមូលផ្តុំ​នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​​

ដោយ ជន ស្រីណុច, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​ចំនួន​១០​ផ្សេងៗ​គ្នា មាន​គ្នា​ជាង​១០០​នាក់ បានប្រមូលផ្តុំ​នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ទាមទារ​ឲ្យ រដ្ឋាភិបាលជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​។​ សហគមន៍​ដែល​ប្រមូលផ្តុំ​នៅ​ព្រឹក​នេះ រួមមានបណ្តាញ​សហគមន៍​សន្តិភាព សហ​គមន៍​ការពារដីធ្លី​ខ្មែរ​អមតៈ សហគមន៍​៣៤៧ សហគមន៍​បុរី​កីឡា សហគមន៍​ខ្នង​ក្រពើ​ខាងលិច … More