ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​គ្មាន​ទំនុក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់

ប្រភព៖​​  វិទ្យុអាស៊ីសេរី, ថ្ងៃទី០៩ ខែ​០២​ ឆ្នាំ២០១៦, ដោយ ខែ សុណង ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ជា​ធម្មតា ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​ពិចារណា​រក​ដំណោះស្រាយ​ជុំវិញ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទៅ​ប្រមូល​ផ្ដុំ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល រៀបចំ​វេទិកា​សាធារណៈ​មួយ ដើម្បី​ជជែក​គ្នា​ពី​គម្រោង​វិនិយោគ​សាងសង់​នេះ។ … More

គណៈប្រតិភូ​ផ្លូវដែកអាស៊ាន​​ចុះពិនិត្យមើលផ្លូវដែកដែលតភ្ជាប់គ្នា​រវាងកម្ពុជា-ថៃ

ដោយៈ វ៉ា វឌ្ឍនៈ, កោះសន្តិភាព,​ ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៤ ខេត្តបន្ទាយមានជ័យ ៖​ សេចក្តីរាយការណ៍​ពីក្រុងប៉ោយប៉ែត​បានឲ្យដឹងថា​ នៅព្រឹកថ្ងៃទី១៦​ តុលា ២០១៤នេះ ​គណៈប្រតិភូផ្លូវដែក​អាស៊ានមួយក្រុម​នឹងចុះមកពិនិត្យ​មើលការដ្ឋាន​ សាងសង់ផ្លូវដែក​ដែលតភ្ជាប់រវាងកម្ពុជា-ថៃ​នៅចំណុចស្រុក​អារញ្ញប្រទេសថៃ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ … More

របាយការណ៍៖ ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ស្ដារ​ផ្លូវ​ដែក​មាន​ជីវភាព​កាន់​តែ​ក្រ​លំបាក

ដោយ វណ្ណ វិចារ វិទ្យុអាស៊ីសេរី ថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ២០១៤ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បញ្ជាក់​ថា គម្រោង​ស្ដារ​ផ្លូវ​ដែក​នៅ​កម្ពុជា ធ្វើ​ឲ្យ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​កាន់​តែ​ក្រ​លំបាក។ របាយការណ៍​ចុង​ក្រោយ​របស់​គណៈកម្មការ​ត្រួត​ពិនិត្យ​ឯករាជ្យ ដែល​សិក្សា​ពី​គម្រោង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ បង្ហាញ​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ … More

សេចក្តីថ្លែងការណ៍សារព័ត៌មាន ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងស្តារផ្លូវរថភ្លើង បានដាក់ពាក្យបណ្តឹងទៅគណ:កម្មការ ដោះស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រសួង

ថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញជាង ៩០គ្រួសារ ទទួលរងផលប៉ះ ពាល់ពី គម្រោងស្តារផ្លូវ រថភ្លើងស្ថិតក្រោមជំនួយហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលប្រទេសអូ-ស្រ្តាលី បានដាក់ពាក្យបណ្តឹងទៅគណ:កម្មការដោះស្រាយផលប៉ះពាល់ថ្នាក់អន្តរក្រសួង ហៅកាត់ថា (IRC)។ ដើមបណ្តឹង រួមមាន ប្រជាពលរដ្ឋដែលបានចាកចេញទៅនៅទីតាំងថ្មី (ត្រពាំងអញ្ចាញ) និងអ្នកដែលរងផលប៉ះពាល់មួយផ្នែក បានថ្លែងថាពួកគាត់បាន នឹងកំពុងប្រឈមបញ្ហាដោយសារគម្រោងនេះ ហេតុដូច្នេះ ប្រជាពលរដ្ឋចង់បានដំណោះស្រាយ។ … More