សវនករ​ទាមទារ​ឲ្យ​ធនាគារ​ ADB ​គោរព​តាម​គោលការណ៍​សំណង​​ពេញលេញ​ដល់​ជន​រងគ្រោះ​នៃ​គម្រោង​ផ្លូវ​រថភ្លើង

ដោយ សុខ ខេមរា,ថ្ងៃ១១ មេសា ២០១៥ វ៉ាស៊ីនតោន—ក្រុម​អ្នក​ត្រួត​ពិនិត្យ​ កិច្ចការ​របស់​ធនាគា​អភិវឌ្ឍ​អាស៊ី​ (ADB)​ និយាយ​ថា​ សំណង​និង​ការ​ទាមទារ​របស់​ជន​រងគ្រោះ​ជាង​៤.០០០​គ្រួសារ​ដែល​ប៉ះពាល់​ដោយ​ ការ​ អភិវឌ្ឍ​ស្តារ​ផ្លូវ​រថភ្លើង​មិន​ត្រូវ​គេ​ដោះស្រាយ​នៅ​ឡើយ​ទេ​ ទោះ​ជា​ធនាគារ​នេះ​ បាន​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន​ថា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា​និង​ ប៉ះពាល់​ដល់​ជីវភាព​ពួក​គាត់​ក្តី។​ គណៈ​គ្រប់គ្រង​ធនាគារ​នេះ​ចង់​ឃើញ​សំណង​ ទាំង​ឡាយ​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទៅ​តាម​ការ​ សន្យា​របស់​ធនាគារ។ ក្រុម​ត្រួត​ពិនិត្យ​លើ​ភាព​អនុលោម​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី … More