រថភ្លើង​ដឹក​អ្នក​ដំណើរ​នឹង​ចាប់ផ្តើម​ឡើង​វិញ​ចុង​ខែ​នេះ

ប្រភព ៖ ភ្នំពេញ ប៉ុស្តិ៍ / ថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នំា២០១៦

Railway-Passenger
រថភ្លើងដឹកអ្នកដំណើរកម្ពុជា ឈប់នៅចំណតក្នុងខេត្តកំពតកាលថ្ងៃមុនចូលឆ្នាំខ្មែរ ខែមេសានេះ។ រូបថត សរ ច័ន្ទដារ៉ា

ភ្នំពេញៈ សេវាអ្នកដំណើរតាមផ្លូវដែករវាងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុនឹងបន្តដំណើរការឡើងវិញនៅថ្ងៃទី ៣០ ខែមេសាទោះបីជាការកំណត់ពេលវេលាធ្វើដំណើរ ឬតម្លៃសំបុត្រមិនទាន់ត្រូវបានបញ្ចប់នៅឡើយក៏ដោយ។ លោក ទិត្យ សំអឿន ប្រធានគ្រប់គ្រងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Royal Railway បានឲ្យដឹងពីម្សិលមិញ។

ការចាប់ផ្ដើមសេវាដឹកអ្នកដំណើរឡើងវិញលើខ្សែផ្លូវដែកចម្ងាយ ២៥៦ គីឡូម៉ែត្រចេញពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុនេះកើតមានឡើង បន្ទាប់ពីប្រតិបត្តិការដោយជោគជ័យនៃដំណើរការសាកល្បងរយៈពេល ៩ ថ្ងៃចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៧ ខែមេសាដែលជាលើកដំបូងក្នុងពេល ១៤ ឆ្នាំសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរតាមខ្សែរថភ្លើងដែល កែលម្អឡើងវិញនេះ។

ទន្ទឹមនឹងនេះដែរលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏គ្រោងនឹងធ្វើដំណើរចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុង ព្រះសីហនុតាមរថភ្លើងផងដែរនៅថ្ងៃទី ៣០ ខែមេសា។ នេះបើយោងទៅតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៕ LA